សង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបំផុសឲ្យយុវជនស្រឡាញ់លើកស្ទួយវប្បធម៌ជាតិ
(ខេត្តបន្ទាយមានជ័យ) ÷ សង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស ស យ ក ខេត្តបន្ទាយមានជ័យបានរៀបចំឡើងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យមង្គលបូរីក្នុងស្រុកមង្គលបូរី សំដៅ បំផុសឲ្យយុវជនស្រឡាញ់លើកស្ទួយវប្បធម៌ជាតិ ។

លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី ប្រធាន ស ស យ ក ស្រុកបានលើកឡើងពីសង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបំផុសរកចំណូលជួយការងារមនុស្សធម៌តាមរយៈការតាំងលក់ផលិតផលក្នុងស្រុកជាមួយការលើកតម្លៃវប្បជាតិខ្មែរ ។

លោក កែ សួន សុភាព អភិបាលរងខេត្ត ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីយើងបានសប្បាយរីករាយច្រៀងរាំលេងកំសាន្តល្បែងប្រជាប្រិយ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យុវជនត្របន្តការៀនសូត្របង្កើនចំណេះដឹង ក្នុងនាមជាអ្នកបន្តវេនកសាងប្រទេស ការពារសុខសន្តិភាព កុំជក់ ឬចែកចាយគ្រឿងញាណ ត្រូវគោរពច្បាប់ចរាចរណ៍ហើយមានុណធម៌ សីលធម៌ក្នុងខ្លួន ។

លោក កែ សួនសុភាព បានឲ្យយុវជនទាំងអស់ខិតខំគៀងគរថិកាដែលបានមកពីសង្ក្រាន នេះសម្រាប់ធ្វើជាអំណោយសប្បុរសដល់ប្រជាពលរដ្ឋជួបការលំបាក ។ ហើយជាមួយគ្នានេះយុវជនត្រូវចូលរួម ស្រឡាញ់លើកស្ទួយវប្បធម៌ជាតិឆ្លើយតបនឹងចក្ខុវិស័យរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគី យុវជននិងវប្បធម៌ជាតិ ៕
ដោយ ÷ គៀន ច័ន្ទហ៊ីន

