រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិមន្តព្រះធម្មវនរាសីបណ្ឌិតចន្ទ មុន្នី សូត្រមន្តប្រោះព្រំតាមបណ្ដោយផ្លូវជាតិលេខ ៥ ដើម្បីសុំសេចក្តីសុខដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកលេងស្រុកកំណើត នាបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

(ខេត្តកំពង់ឆ្នាំ)៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ បានបួងសួង ដល់ ទេវតា ឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក្នុងឱកាសឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ សូមមានសុខភាពល្អ អាយុយឺនយូរ សមប្រកបតែ និង ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ហើយរត់គិចឱ្យក្រុមការងារធ្វើការតាមប្រព័ន្ធច្បាប់។

ដើម្បីឲ្យមានប្រធានការផ្លូវច្បាប់ឯកឧត្តមឲ្យក្រុមការងាររដ្ឋបាល ខេត្តត្រូវតែបំពាក់កាមេរ៉ាតាមផ្លូវទីមួយមានកាមេរ៉ាបីប្រភេទចាប់កាមេរ៉ារូបភាពផងហ្នឹងចាប់កាមេរ៉ាផ្សេងៗទៀតហើយមានគោលដៅ៣សំខាន់ៗហើយក្រុមការងារប៉ូលីសស្រួលធ្វើការនិងងាយស្រួលចាប់លេខម៉ូតូនិងរថយន្តចាប់ពីព្រំប្រទល់ពោធិ៍សាត់និងព្រហ្មទល់ឧត្តុង្គ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងសំណូមពរទៅបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីមកលេងស្រុកកំណើតជិត.ឆ្ងាយត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

សុខ ៖ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner