មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយស​ម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់ប្រជាពលរដ្ឋជិត ៤០គ្រួសារ ដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ​ធម្មជាតិខ្យល់កន្ត្រាក់ផ្ទះ ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះ​បាញ់ ទទួលបានអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី១៣មេសា២០២៥ បានឆក់យកឱកាសដ៏មមាញឹកពីកិច្ចការងារបម្រើជាតិ ការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ បានអញ្ជើញដឹកនាំ​នាយទាហាន និងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះទាំង ៣៦គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ ១គ្រួសារ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិទាំង ៣៦គ្រួសារ ក្នុងនោះ ២៨គ្រួសារ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ដ , ពលរដ្ឋ ៦គ្រួសារ រស់នៅភូមិជាំក្សាន្ដ ឃុំជាំក្សាន្ដ និង ពលរដ្ឋ ២គ្រួសារទៀត រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ក្នុង១គ្រួសារៗ ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវ នូវ អង្ករ ១បេ, មី ១កេស, ទឹកត្រី ១យួ, ទឹកស៊ីអ៊ីវ ១យួ, ត្រីខកំប៉ុង ១យួ និងថវិកា ៤ម៉ឺនរៀល ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនគ្រួសាររងគ្រោះអ្នកស្រី គ្រី លាប អាយុ ៤៨ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ត និងបានឈ្លាតឱកាសបន្តដឹកនាំក្រុមការងារ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក ចេក ប៊ូនឿន អាយុ ៣៣ឆ្នាំ ដែលបានទទួលមរណ:ភាព ដោយគ្រោះធម្មជាតិរន្ទះបាញ់ ស្ថិតនៅភូមិស្រែ ឃុំរំដោះ ស្រុកជាំក្សាន្ត និងបានចូលជាបច្ច័យ ៤០ម៉ឺនរៀល រួមទាំងគ្រឿងបរិភោគ ក្នុងពិធីបុណ្យរួមមាន៖ មី ២កេស, ទឹកត្រី ២យួ, ទឹកស៊ីអ៊ីវ ២យួ, ត្រីខកំប៉ុង ២យួ និងអង្ករ ២បេផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងព្រះវិហារ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ដោយសម្តែងនូវការសោ​កស្តាយ​ជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់​កន្ត្រាក់ និងរន្ទះបាញ់ រហូតឈានដល់បាត់បង់ជីវិត នៅក្នុង​ឧបទ្ទវហេតុ​ខ្យល់កន្ត្រក់ និងរន្ទះបាញ់នោះ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសប្រមុខរាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិគ្រប់ពេលវេលា។

គួរបញ្ជាក់ថា នៅក្នុងឱកាសនាំយកអំណោយ និងថវិកា សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិនោះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាក្រុមការងារ ក៏បានរួមគ្នាជាកម្លាំង​ជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ផងដែរ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner