អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការ និង ប្រជាពលរដ្ឋ បើកសង្ក្រាន្តឆ្នាំថ្មី
(ខេត្តកំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មុនចូលឆ្នាំថ្មីមួយថ្ងៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានប្រារព្ធពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅមុខសាលាខេត្តកំពង់ឆ្នាំង ក្នុងបរិយាកាសដ៏សែនរីករាយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរីករាយសប្បាយ សង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយសាលាខេត្តកំពង់ឆ្នាំង ដែលបានយកទីតាំងជាច្រើនកន្លែងដូចជាសួនច្បារនាងកង្រី.វិមានឯករាជ្យ ផ្លូវផ្សារលើ ទៅ ផ្សារក្រោម បានប្រែក្លាយទៅជាទីតាំងតំបន់ត្រជាក់ សម្រាប់ បង
ប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ។
ដោយឡែកនៅសួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន មុខសាលាខេត្តកំពង់ឆ្នាំង ក៏មានការដាក់តាំង ពិពណ៌ វត្ថុអនុស្សាវរីយ៍ មានដាក់ពាងដាក់ទឹក លាបពណ៌ចម្រុះដ៏ស្រស់ស្អាត ព្រមទាំង ដាក់តាំងលម្អដោយភ្លើងចម្រុះពណ៌ មានទីតាំងបាញ់ទឹកលម្អរដោយភ្លើងចម្រុះពណ៌ រាំតាមចង្វាក់ភ្លេង យ៉ាងស្រស់ស្អាត ផងដែរ។ នៅឯសួនច្បារសម្ដេច ចៅហ្វាវាំង គង់សំអុល មុខមជ្ឃមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ក៏មានដាក់តាំងលម្អនូវភ្លើងចម្រុះពណ៌ តាំងពិពណ៌ផលិតផលក្នុងស្រុក និងលាបពណ៌ តាមចិញ្ចើមផ្លូវក្នុងសួន យ៉ាងស្រស់ស្អាត។
ក្នុងនោះក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធ សូមដាក់កម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មកលេងកំសាន្តឱ្យមានសុវត្ថិភាព ។ជាមួយគ្នានេះ នៅតាមទីតាំងតាមដងផ្លូវ ខាងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងក៍បានដាក់ពង្រាយកាមេរ៉ាសុត្ថិភាព ដើម្បីធានាសន្តិសុខសណ្តាប់ជូនបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
នៅរសៀលថ្ងៃដដែលនេះផងដែរ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៍បានដឹកនាំបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ លេងល្បែងប្រជាប្រីយ៍ ដូចជា ចោលឈូង ទាញព្រ័ត្ត លាក់កន្សែង ដណ្តើមស្លឹកឈើ វាយក្អម និងរាំលេងកំសាន្តផងដែរ ។
ដោយឡែកនៅព្រឹកថ្ងៃទី ១៤ មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃចូលឆ្នាំ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មន្ត្រីរាជការ ក៏បាននាំយកនូវបច្ច័យ ទ័យទាន ទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តអរញ្ញិការរាម ហៅវត្តអារញ្ញ តាមប្រពៃណីព្រះពុទ្ធសាសនានៃបុណ្យចូលឆ្នាំថ្មីប្រណៃជាតិ ខ្មែរផងដែរ៕





សុខ គឹមសៀន