សង្ក្រាន្តកំពង់ធំ ទាក់ទាញភ្ញៀវជិត ៨ម៉ឺននាក់ កម្សាន្ត សប្បាយ ទេសចរណ៍ វប្បធម៌

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តកំពង់ធំ បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៧៥,០០០នាក់ មកចូលរួមសប្បាយនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ កំពុងទាក់ទាញស្មារតីសហគមន៍ និងជម្រើសកម្សាន្តសប្បាយសម្រាប់ក្រុមគ្រួសារ។

ព្រឹត្តិការណ៍នេះបន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានកម្មវិធីចម្រុះបែបបុណ្យបុរាណជាចម្បង ដូចជា៖តំបន់បាញ់ទឹកដោយរថយន្តជាសាធារណៈស្តង់ម្ហូបអាហារ និងផលិតផលខ្មែរល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អមការសម្ដែងសិល្បៈដូចជា របាំជូនពរ របាំត្រុដិ ចាប៉ីដងវែងការបង្ហាញរឿងព្រេងប្រវត្តិនៃបុណ្យចូលឆ្នាំ​ការរាំលេង និងតន្ត្រីផ្ទាល់ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍ថា «សង្ក្រាន្តកំពង់ធំ» មិនត្រឹមតែជាកម្មវិធីបុណ្យទេ ប៉ុន្តែជាស្នាមញញឹមនៃសាមគ្គីភាព សិល្បៈបុរាណ និងការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ដែលជាភាពជោគជ័យមួយនៃបុណ្យចូលឆ្នាំ ឆ្នាំនេះ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner