ក្រុមហ៊ូទីចោទអាមេរិកវាយលុកផ្លូវអាកាសសម្លាប់មនុស្សថែមទៀតនៅយេម៉ែន

សាណាអា ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមយេម៉ែនរាយការណ៍ថា ការវាយលុកផ្លូវអាកាសចំនួន ១១លើករបស់អាមេរិកលើទីក្រុងសាណាអា បានសម្លាប់មនុស្សម្នាក់បន្ថែមទៀត។

តំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមនៃប្រទេសយេម៉ែនបានស៊ូទ្រាំនឹងការវាយប្រហារស្ទើរជារៀងរាល់ថ្ងៃ ពីសំណាក់កងកម្លាំងអាមេរិក។

ការវាយប្រហារទាំងនោះ កើតឡើងចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសប្រឆាំងនឹងពួកហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា ដើម្បីបញ្ចប់ការគំរាមកំហែងរបស់ក្រុមប្រដាប់អាវុធនេះ លើការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។

ផ្លូវសមុទ្រក្រហម ត្រូវបានគេចាត់ទុកថា ជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់ទៅព្រែកជីកស៊ុយអេ ជាធម្មតារ៉ាប់រងប្រហែល ១២ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនពិភពលោក ប៉ុន្តែការវាយប្រហាររបស់ពួកហ៊ូធីបានបង្ខំក្រុមហ៊ុនជាច្រើនឱ្យធ្វើដំណើរតាមផ្លូវវាងវែងឆ្ងាយ ដែលចំណាយលុយច្រើន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner