ចិនមិនខ្លាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ
ប៉េកាំង ៖ ប្រទេសចិនបានព្រមានធ្ងន់ៗថា ខ្លួនមិនភ័យខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកទេ និង បានអំពាវនាវជាថ្មីឱ្យមានការសន្ទនា ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា វាអាស្រ័យលើចិនសម្រាប់ការចរចា។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ បាននិយាយថា បាល់គឺនៅក្នុងដៃរបស់ចិន… ចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt។
ប្រទេសចិនបានឆ្លើយតបកាលពីថ្ងៃពុធថា បញ្ហានេះគឺអាមេរិកផ្ទាល់ ដែលបានផ្តួចផ្តើមសង្គ្រាមពន្ធគយនេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ជំហររបស់ចិនមានភាពច្បាស់លាស់ណាស់… គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ… ចិនមិនចង់ប្រយុទ្ធទេ ប៉ុន្តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ។
លោក Jian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា ខ្លួនគួរតែបញ្ឈប់ការដាក់សម្ពាធ បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយប្រើភាសាជាមួយចិនដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។
សង្គ្រាមពន្ធដែលកំពុងដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទំនិញចិនជាច្រើនជាប់របាំងពន្ធខ្ពស់ ហើយមិនអាចនាំចូលទៅអាមេរិកបានដូចពីមុន។ តាមការវិភាគ តាមការយល់ឃើញទំនិញទាំងនេះ ត្រូវបានគេរកផ្លូវចេញដូចខាងក្រោម៖
១. បញ្ជូនទៅទីផ្សារផ្សេងៗ
ចិនបានផ្លាស់ទីផ្សារនាំចេញទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ឬតំបន់ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដូចជា៖
- អាស៊ីអាគ្នេយ៍ (អាស៊ាន) និង អាហ្វ្រិក ដែលមានតម្រូវការខ្ពស់លើទំនិញសាកល ។
- អឺរ៉ុប និង អាមេរិកឡាទីន ដែលអាចទទួលទំនិញដែលអាមេរិកលែងទិញ ។
២. ផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់
ចិនបានបន្តរកប្រភពថ្មី ឬកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បី៖ - “ជំនួសការនាំចូលអាមេរិក” ដោយផ្តោតលើទីផ្សារក្នុងស្រុក ឬតំបន់ដទៃ ។
- “ប្រើប្រាស់រ៉ែយុទ្ធសាស្ត្រ” (ដូចជា វត្ថុជាតិដើម និង រ៉ែដ៏កម្រ) ដើម្បីផលិតផលិតផលខ្ពស់តម្លៃសម្រាប់ទីផ្សារផ្សេង ។
៣. “រឹតបន្តឹងនាំចេញវត្ថុធាតុដើម”
ចិនបានដាក់ការត្រួតពិនិត្យលើការនាំចេញរ៉ែយុទ្ធសាស្ត្រ (ដូចជា រ៉ែសំខាន់ៗ) ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិក ។
៤. “សងសឹកតាមរយៈពន្ធប្រឆាំង”
ចិនបានដាក់ពន្ធសងសឹកលើទំនិញអាមេរិក (ដូចជា ប្រេងសាំង និង រថយន្ត) ដែលជាផ្នែកនៃការប្រកាសពន្ធ ខ្ពស់ លើទំនិញអាមេរិក ។
៥. “ដាក់បញ្ជីក្រុមហ៊ុនអាមេរិក “មិនគួរទុកចិត្ត” អាចថា Black List បើតាមឯកសារ
ចិនបានបញ្ចូលក្រុមហ៊ុនអាមេរិកចំនួន ១៦ ទៅក្នុងបញ្ជីហាមឃាត់នាំចេញ ដែលធ្វើឱ្យពួកគេមិនអាចទទួលទំនិញចិនបាន ។
៦. ប្រើប្រាស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ចិនបានដាក់បណ្តឹងទៅ WTO ដើម្បីជំទាស់នឹងពន្ធរបស់អាមេរិក ទោះបីជាអ្នកវិភាគមួយចំនួនយល់ថាវាមិននឹងជួយដោះស្រាយបញ្ហាក៏ដោយ ។ សរុបមក ទំនិញចិនដែលមិនអាចនាំចូលទៅអាមេរិកត្រូវបានគេរកផ្លូវចេញតាមរយៈការផ្លាស់ទីផ្សារ ការបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងការសងសឹកតាមរយៈពន្ធ។ ទោះយ៉ាងណា សង្គ្រាមពាណិជ្ជកម្មនេះនឹងបន្តធ្វើឱ្យពីភពលោកមិនស្ថេរភាពនៅឡើយទេ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

