កូនស្នងការរងម្នាក់នៅអាមេរិកបាញ់សម្លាប់មនុស្ស ២ នាក់នៅសកលវិទ្យារដ្ឋ Florida

វ៉ាស៊ីនតោន ៖ អាជ្ញាធរនិយាយថា កូនប្រុសប៉ូលិសស្នងការរងម្នាក់បានបើកការបាញ់ប្រហារសម្លាប់មនុស្ស ២នាក់ និង ៦នាក់ទៀតរងរបួស នៅឯសាកលវិទ្យាល័យរដ្ឋ Florida ហៅកាត់ថា FSU កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

ការបាញ់ប្រហារកើតឡើងនៅម៉ោងប្រហែល ១១:៥០ នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅជិតអគារសហជីពនិស្សិតក្នុងបរិវេណសាកលវិទ្យាល័យ FSU ដែលមានសិស្សជាង ៤២.០០០ នាក់ ស្ថិតក្នុងថ្នាក់រៀននៅអគារធំ។

ខ្មាន់កាំភ្លើងឈ្មោះ Phoenix Ikner មានវ័យ ២០ ឆ្នាំ ត្រូវប៉ូលិសបាញ់ឱ្យរងរបួស និង បញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរនិយាយថា ប៉ូលិសបានបាញ់តបតខ្មាន់កាំភ្លើង ដោយសារគេមិនព្រមប្រគល់ខ្លួន ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។

ជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លីរបស់ម្តាយខ្លួន ដែលធ្លាប់ជាអាវុធការងារ ប៉ុន្តែត្រូវបានទិញធ្វើជាអាវុធផ្ទាល់ខ្លួនពីនាយកដ្ឋាននគរបាល។ ខ្មាន់កាំភ្លើង ត្រូវបានគេជឿថា ជានិស្សិតនៅសាកលវិទ្យាល័យ FSU ក្នុងក្រុង Tallahassee នៃរដ្ឋ Florida។

មនុស្សពីរនាក់ដែលត្រូវបាញ់សម្លាប់នោះមិនមែនជានិស្សិតទេ ហើយអាជ្ញាធរជឿជាក់ថា ខ្មាន់កាំភ្លើងដែលជាកូនប្រុសរបស់ស្នងការរងតំបន់ Leon រូបនោះ បានធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង ហើយហេតុផលមិនត្រូវបានដឹងទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner