លោកពូទីនជួបរដ្ឋមន្ត្រីអ៊ីរ៉ងជជែកពីកម្មវិធីនុយក្លេអ៊ែរ

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។

លោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍លោក Abbas Araghchi នៅវិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ដំណើរទស្សនកិច្ចនេះ កើតឡើង នៅរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នា ក្នុងប្រទេសអូម៉ង់ ដែលជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងភាគីទាំងពីរ ចាប់តាំងពីលោក Donald Trump បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយ ក្នុងឆ្នាំ ២០១៨ អំឡុងពេលអាណត្តិដំបូង របស់លោក ជាប្រធានាធិបតីអាមេរិក។

ជំនួបនេះ បានធ្វើឡើង ក្រោយពេលដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសម្តែងការពេញចិត្តចំពោះកិច្ចចរចារវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ នាពេលថ្មីៗនេះ ប៉ុន្តែ បានបង្ហាញពីការសង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។ មន្ត្រីរបស់លោក Trump គ្រោងនឹងជួបចរចា ជាមួយមន្ត្រីអ៊ីរ៉ង់ ម្តងទៀត ឆាប់ៗនេះ៕

ប្រភពពី AFP ប្រែសម្រល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner