លោក ត្រាំ គំរាមឈប់ខ្វល់ពីរឿងបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ីក្នុងពេលប៉ុន្មានថ្ងៃទៀត បើសិនភាគីទាំងពីរមិនចាប់អាម្មណ៍បញ្ចប់វាឲ្យបានឆាប់រហ័សទេនោះ។

លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតនៅការិយាល័យ Oval ថា បើភាគីណាមួយបន្តធ្វើរឿងដែលលំបាកខ្លាំង យើងនឹងដកខ្លួន។ អាមេរិកនឹងមិនបន្តធ្វើជាអ្នកសម្របសម្រួលទៀតទេ ប៉ុន្តែអាមេរិកនៅតែចង់ឃើញសង្គ្រាមនេះឈានដល់ទីបញ្ចប់។

ការអត្ថាធិប្បាយរបស់លោក Trump គឺស្របជាមួយនឹងសម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថ្លែងចេញពីទីក្រុងប៉ារីស ប្រទេសបារាំងថា ប៉ុន្មានថ្ងៃទៀត អាមេរិកអាចនឹងដកខ្លួន ឈប់ធ្វើជាអ្នកសម្របសម្រួលនាំសន្តិភាពឲ្យរុស្ស៊ី និង អ៊ុយក្រែនទៀត ប្រសិនបើមើលទៅរឿងនេះមិនអាចទៅរួច។

ទាហានអ៊ុយក្រែន-រុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមជាង ៣ឆ្នាំកន្លងមកនេះ ទោះបីជាប្រទេសទាំងពីរមិនផ្តល់ព័ត៌មានថ្មីៗជាប្រចាំក៏ដោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner