អ៊ុយក្រែនទទួលបានខ្មោចទាហានជាង ៩០០ នាក់

កៀវ ៖ អ៊ុយក្រែន នៅ ថ្ងៃ សុក្រ បាន ទទួល សាកសព ទាហាន អ៊ុយក្រែន ៩០៩ នាក់ ដែល បដែលបានស្លាប់ក្នុងពេលប្រយុទ្ធតស៊ូ ជាមួយ កងកម្លាំងរុស្ស៊ី ហើយនេះជាការធ្វើមាតុភូមិនិវត្តខ្មោចទាហានជាលើក ទី ពីរ ក្នុង រយៈពេល បី សប្តាហ៍។

ការដោះដូរអ្នកទោស និង ទាហានស្លាប់ក្នុងសង្រ្គាម គឺជាផ្នែកមួយក្នុងចំនោមកិច្ចសហប្រតិបត្តិការរវាងភាគីជម្លោះទាំងពីរ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកសរសេរប្លុកយោធានិយាយថា រុស្ស៊ីក៏ទទួលបានសាកសពទាហានខ្លួនចំនួន ៤១ នាក់ត្រឡប់មកវិញផងដែរ។

ទាហានអ៊ុយក្រែន-រុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាម ទោះបីជាប្រទេសទាំងពីរមិនផ្តល់ព័ត៌មានថ្មីៗជាប្រចាំក៏ដោយ។

តួយ៉ាង កាលពីពាក់កណ្តាលខែកុម្ភៈ លោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍អាមេរិក NBC News ថា ទាហានអ៊ុយក្រែនជាង ៤៦.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ៣៨០.០០០ នាក់រងរបួស។

ចំណែកខាងរដ្ឋាភិបាលរុស្ស៊ីមិនបានរាយការណ៍នោះទេ តែប្រភពពីខាងរុស្ស៊ីបានឲ្យដឹងថា ទាហានតិចជាង ៦.០០០ នាក់ត្រូវបានសម្លាប់។

យ៉ាងណាមិញ យោងតាមការស៊ើបអង្កេតរបស់ Mediazona និង សេវាកម្មរុស្ស៊ីរបស់ BBC បានរាយការណ៍ថា ទាហានរុស្ស៊ីប្រហែល ១០០.០០០ នាក់បានស្លាប់ ដោយផ្អែកលើព័ត៌មានពីប្រភពដែលមានជាសាធារណៈ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner