រុស្ស៊ី និង អ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាមជិត ៥០០ នាក់ទៀត

កៀវ ៖ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ភាគីជម្លោះរុស្ស៊ី និង អ៊ុយក្រែន នៅថ្ងៃសៅរ៍ បានផ្លាស់ប្តូរឈ្លើយសឹកចំនួន ៤៩២ នាក់។

ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា អ៊ុយក្រែនបានប្រគល់ទាហានរុស្ស៊ីចំនួន ២៤៦ នាក់ ហើយរុស្ស៊ីក៏បានដោះដូរឈ្លើយសឹកអ៊ុយក្រែនចំនួន ២៤៦ នាក់ដូចគ្នាផងដែរ។

បើតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងមូស្គូក៏បានប្រគល់អ្នកទោសរងរបួស ៣១ នាក់ទៅឲ្យអ៊ុយក្រែន ជាថ្នូរនឹងទាហាន រុស្ស៊ី ១៥ នាក់ ដែលត្រូវការការព្យាបាលបន្ទាន់ផងដែរ។ ការដោះដូរនេះធ្វើឡើងបន្ទាប់ពីមានការចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner