Trump ជឿថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន មានក្នុងសប្តាហ៍នេះ
បរទេស៖ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកមានការសង្ឃឹមជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន នឹងបង្កើតឲ្យមាន «កិច្ចព្រមព្រៀង» នៅក្នុងសប្តាហ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន “ក្នុងសប្តាហ៍នេះ” ដោយសន្យាថា នឹងមានអាជីវកម្មធំជាមួយសហរដ្ឋអាមេរិក សម្រាប់អ្នកប្រយុទ្ធ ទាំងពីរ ប្រសិនបើបទឈប់បាញ់ត្រូវបានចុះហត្ថលេខា។
លោក Trump បានអះអាងបែបនេះ ក្នុងពេលបង្ហោះនៅលើបណ្តាញសង្គម Truth Social ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពណាមួយ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងខែមករា នោះទេ។
ការលើកឡើងនេះ បានកើតឡើង ក្រោយពេលដែល លោក Donald Trump ទើបបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ប្រសិនភាគីទាំងពីរ មិនចង់បញ្ចប់ ឲ្យបានឆាប់រហ័សទេនោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
