ពលរដ្ឋមានជីវភាពមានការលំបាកនិងពិការភាពទទួលអំណោយសប្បុរសធម៌ពីព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ពលរដ្ឋមានជីវភាពលំបាក និងពិការភាព ៣នាក់លើ ៤នាក់ក្នុងគ្រួសារ១ រស់នៅនៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមទេវកាឆ្នាំថ្មី គុណព្រះរតនត្រ័យ គុណវត្ថុសក្តិសិទ្ធិ គុណម្ចាស់ទឹកម្ចាស់ដី ភូមិករ៍ព្រះធរណី ទឹកដីថ្វាយព្រះពរព្រះសមណញាណ ណាប់ ម៉ឺនព្រះវិជ័យនុរ័ក្ខព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងព្រះសមណាភិរ័តប៉ោ សុឃឿនព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ។
ព្រះសមណាភិរ័តប៉ោ សុឃឿន ព្រះបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត តំណាងព្រះបល័ដ្ឋគណខេត្ត កាលពីថ្មីៗនេះ បាននាំនូវអំណោយប្រទានដ៏ថ្លៃថ្លានូវទេយ្យវត្ថុ បច្ច័យសប្បុរសធម៌ទាំងនោះ ទៅប្រគល់ជូនដោយផ្ទាល់ដល់ខ្ទមរបស់ក្រុមគ្រួសារលោកទេស សុខុម ជាគ្រូឯកជនបង្រៀនភាសាថៃ.ដែលពិការពីកំណើតនិងភរិយា ។ ព្រមទាំងកូនៗដោយកូនស្រីមានជំងឺប្រចាំកាយវៀចឆ្អឹងកងខ្នង ,និងកូនប្រុសវិសម្បទារ ជួបការខ្វះខាតជីវភាព ។
គ្រួសារនេះពឹងលើស្ត្រីជាភរិយាចេញទៅធ្វើការស៊ីឈ្នួលគេ រកម្រៃមកចិញ្ចឹមគ្រួសារ ប៉ុន្តែជាច្រើនខែមកហើយដែលកូនៗមានជម្ងឺ គេមិនអាចចេញទៅធ្វើការបានទេ។រីឯបុរសជាប្តី ក៏មិនមានការបង្រៀនភាសាថៃទៀតដែរ។
តាមរយៈអំណោយតិចតួច ប៉ុន្តែនឹងអាចដោះស្រាយនូវការហូបចុកប្រចាំថ្ងៃ។ ឯថវិកាសម្រាប់ប្រើជាសោហ៊ុយធ្វើដំណើរ និងការហូបចុកនៅពេលជូនកូនៗទាំងពីរនាក់ដែលពិការនិងមានជម្ងឺទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យកុមារគន្ធរបុប្ផាទី៤ ខេត្តសៀមរាប។
អំណោយរបស់ព្រះមន្ត្រីសង្ឃ ក្នុងនោះ ព្រះសមណញាណ ណាប់ ម៉ឺន ប្រទានសម្ភារ: រួមមាន ៖ .អង្ករ .ភេសជ្ជៈ .ទឹកក្រូច .មិ .ទឹកត្រី.ទឹកស៊ុអ៊ុវ .គ្រឿងទេស ១ឃីត ។
- ព្រះសមណាភិរ័ត ប៉ោ សុឃឿន ចូលរួម ៖ .អង្ករ .មី១ .ត្រីខ
.ថវិកា៤.០០០០០រៀល និង គ- លោកអោម ឡាយុំ ជាថវិកាមួយចំនួន។
ទោះជាយ៉ាងនេះ ក្តីលោកទេស សុខុម នៅបានសូមក្តីអាណិតអាសូរ និងជួយសង្គ្រោះពីព្រះមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីកាកបាទក្រហម មន្ត្រីជំនាញ អ្នកសប្បុរសជនផ្សេងទៀតដើម្បីជួយផ្តល់អំណោយដល់គ្រួសារខ្លួន។
ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរសង្កាត់ ភូមិនៅសង្កាត់អូរឬស្សីដែលបានជួយផ្តល់អំណោយខ្លះៗកន្លងមក និងបានសន្យាថា ជួយធ្វើប័ណ្ណក្រីក្រអោយគ្រួសារលោកសម្រាប់យកទៅប្រើប្រាសក្នុងការមើលជម្ងឺលោកនិងកូនៗនៅមន្ទីរពេទ្យ ៕
ដោយ ៖ ឃិន គន្ធា



