ខេត្តកណ្តាល ប្រកាសចម្រាញ់រកក្រុមជើងឯក៣ប្រភេទកីឡាត្រៀមតំណាងខេត្តចូលរួមប្រជែងជើងឯកមហាជនទូទាំងប្រទេសប្រចាំឆ្នាំ២០២៥
(ភ្នំពេញ)៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសឯកខេត្តកណ្តាល ដើម្បីចម្រាញ់ជ្រើសរើសក្រុមជើងឯកលើ៣ប្រភេទកីឡា រួមមាន បាល់ទាត់ បាល់បោះ និងបាល់ទះ តំណាងខេត្តកណ្តាលត្រៀមចូលរួម ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងប្រទេសដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាក្នុងឆ្នាំ២០២៥ខាងមុខនេះ។
តាមការបញ្ជាក់ របស់លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥នេះ នឹងដំណើរប្រកួតរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៥ ។
សម្រាប់៣ប្រភេទកីឡានេះ បាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ ៩៩៩ យុវក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល។ បាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម គឺក្រុមបាល់បោះនារី មអយកខេត្តកណ្តាល ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល ក្រុមបាល់បោះនារី យុវនារី ស្រុកកៀនស្វាយ ក្រុមបាល់បោះនារី យុវនារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់បោះនារី ហេបភី ច័ន្ទតារ៉ា ។
ក្រុមកីឡាករមាន៦ក្រុម ដូចជាក្រុមបាល់បោះ យុវជន ខេត្តកណ្តាល ក្រុមបាល់បោះ ដឹ លីជែន ក្រុមបាល់បោះ សេអ៊ូល ក្រុមបាល់បោះ យុវជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់បោះ រុកគី និងក្រុមបាល់បោះ យុវជនស្រុកស្អាង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ។
ចំណែកប្រភេទកីឡាបាល់ទះ មាន ៩ ក្រុមក្នុងនោះក្រមកីឡាករមាន ៤ ក្រុម និងក្រុមកីឡាការិនីមាន ៥ ក្រុម រួមមានក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។
ប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






