ទីលានប្រណាំងថ្មីផ្តល់ក្តីសង្ឃឹមយូអង្វែងសម្រាប់មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ទីលានប្រណាំងម៉ូត្រៃថ្មី ស្ថិតនៅក្នុងសួនសត្វ ភ្នំពេញសាហ្វារី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានផ្តល់ក្តីសង្ឈឹមយូអង្វែងសម្រាប់រៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ដែលជាការប្រណាំងដ៏ធំប្រចាំប្រទេសកម្ពុជា។ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯកENEOS ឆ្នាំ២០២៥ នឹងបើកការប្រណាំងប្រជែង នៅលើទីលានថ្មីនេះ គ្រោងនឹងទទួលស្វាគមន៍កីឡាករជាតិនិងអន្តរជាតិប្រមាណជាង ២០០នាក់ ក្នុងនោះមានកីឡាករមកពីអាស៊ីអាគ្នេយ៍ អាស៊ី និងអឺរ៉ុបផងដែរ។

នេះបើយោងតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ ។ លោកថា ទីលានថ្មីនេះ មិនត្រឹមតែបំរើរសម្រាប់រៀបចំការប្រកួតម៉ូតូត្រៃប្រចាំឆ្នាំនោះទេ ពោលវាក៏នឹងរួមចំណែកផ្តល់នូវកន្លែងហាត់សមសម្រាប់កីឡាកក្មេងអភិវឌ្ឍជំនាញក្លាយជាកីឡាករអាជីពរលើវិស័យប្រណាំងម៉ូតូត្រៃផងដែរ។

អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងខាងលើ បានអះអាងថា សម្រាប់ការប្រណាំងក្នុងការបើកសម្ភោធទីលានថ្មីនេះ វិញ្ញាសាប្រកួតក៏បានបន្ថែម លើសពីទីលានប្រណាំងចាស់ដែរ ដោយដាក់ចំនួន១០វិញ្ញាសា ផ្តល់ឱកាសជូនកុមារ និងកីឡាការិនី ដើម្បីលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាប្រណាំងម៉ូត្រៃនៅកម្ពុជា ឱ្យមានធនធានគ្រប់កម្រិតដូចបណ្តាប្រទេសនានាដែរ។ លោកថា ការប្រណាំសម្រាប់ឆ្នាំ២០២៥ នៅលើទីលានថ្មីស្រឡាងនេះ នឹងមានកីឡាករជំនាញៗជាច្រើនប្រទេសមកចូលរួមប្រណាំងជាមួយកីឡាករកម្ពុជា ហើយ ការចុះឈ្មោះសុំសិទ្ធិចូលរួមប្រណាំង គឺបានបើកទទួលពីថ្ងៃប្រកាសនេះតទៅហើយ។

ជាមួយគ្នានេះដែរ លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ ក៏បានថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភ ដែលបានរួមចំណែកចូលរួមគាំទ្របង្កើតមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ អាចដំណើរការទៅបានជួយឱ្យវិស័យប្រណាំងម៉ូតូត្រៃនៅកម្ពុជាមានការអភិវឌ្ឍរីកចំម្រើន។ ដោយឡែកកីឡាករ ប្រណាំងម៉ូតូទាំងចាស់ទាំងថ្មី បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីមើលឃើញការរៀបចំកាន់តែល្អនិងមានកម្រិតកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំៗ។

សូមរំលឹកថា មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្តើមជើងឯក ដែលលោក ពេជ្រ សុខារៀបចំនេះ មានវត្តមាននៅកម្ពុជា ៩ឆ្នាំមកហើយ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មក ដោយចាប់ផ្តើមពីកីឡាជាង ១០០នាក់ប៉ុណ្ណោះ ខណៈបបច្ចុប្បន្នមានកីឡាករជាតិនិងអន្តរជាតិចូលរួមប្រណាំងមានជាង ២០០នាក់ ហើយ ព្រឹត្តិការណ៍កាន់តែរីកធំទៅៗផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner