ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម
បរទេស ៖ ប្រជាជនអ៊ុយក្រែនមិនជឿថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបញ្ចប់សង្គ្រាមបានទេ ហើយបានបង្ហាញការការងឿងឆ្ងល់ ចំពោះការសន្យារបស់លោក ត្រាំ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ កាន់តំណែងបានរយៈពេល១០០ថ្ងៃហើយ។
អ្នកស្រុក រស់នៅទីក្រុង Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន បានបង្ហាញពីការគ្មានជំនឿបែបនេះ ក្រោយប៉ុន្មានថ្ងៃ មានការវាយប្រហារដោយកាំជ្រួចរបស់រុស្សី នៅទីក្រុង Sumy សម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៦នាក់ រួមទាំងកុមារ ២នាក់ និងជាង១០០នាក់ផ្សេងទៀត រងរបួស។
ទាហានអ៊ុយក្រែន ឈ្មោះ Oleksandr បាននិយាយថា លោកតែងតែមានគំនិត “អវិជ្ជមាន” ចំពោះ Trump ។ បុរស វ័យ២២ ឆ្នាំរូបនេះ បានប្រាប់ AFP ថា «គាត់មិនមែន ជាអ្នកនយោបាយទេ គាត់ជាអ្នកអួតបង្ហាញ»។
នាង Alisa អាយុ២០ឆ្នាំ បាននិយាយថា «អ្វីគ្រប់យ៉ាង នឹងល្អ សម្រាប់តែប្រទេសរុស្ស៊ី»។ នាងបាននិយាយទៀតថា «អ្វីដែលខ្ញុំបានឮ នៅលើព័ត៌មាននោះ គឺថា មានការពិភាក្សា រវាងលោកពូទីន និងលោក Trump ហើយពួកគេទទួលបានជោគជ័យយ៉ាងខ្លាំង ដូចដែលខ្ញុំគិត
…អ្វីដែលបាត់ គឺសន្តិភាព»។
ជនជាតិអ៊ុយក្រែន ម្នាក់ទៀត នាង Elena Solodkaya អាយុ ៣៧ឆ្នាំ ថា នាងមានភាពស្រពិចស្រពិល។
នាងបាននិយាយថា «អ្នកមិនគួរដាក់ក្តីសង្ឃឹមរបស់អ្នក ទៅលើអ្នកនយោបាយទេ រួមទាំង លោក Trump »។
លោក Trump ប្រធានាធិបតីអាមេរិក ទើបបានថ្លែង កាលពីថ្ងៃអាទិត្យថា លោកមានការសង្ឃឹមជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន នឹងបង្កើតឲ្យមាន «កិច្ចព្រមព្រៀង» នៅក្នុងសប្តាហ៍នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


