ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

បរទេស ៖ នៅថ្ងៃចន្ទនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) ដែលជាប្រមុខសង្ឃសាសនាកាតូលិក បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា នេះបើតាម សេចក្តីថ្លែងការណ៍ របស់បុរី វ៉ាទីកង់។

យាងចូលទិវង្គតរបស់ សម្តេចប៉ាប ដែលមានជំងឺរលាកសួត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទ្រង់បានរីករាយ ជាមួយហ្វូងមនុស្ស នៅអំឡុងបុណ្យ អ៊ីស្ទើរ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការបង្ហាញព្រះកាយ នៅលើយ៉រ នៅឯ Saint Peter’s Basilica។

ទ្រង់បានចំណាយពេល ៣៨ថ្ងៃ នៅក្នុងមន្ទីរពេទ្យ មុនពេលយាងចាកចេញ កាលពីថ្ងៃទី ២៣ ខែមីនា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner