លោកឧត្តមសេនីយ៍ទោ ម៉ែន លី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥
(តាកែវ)៖ ថ្លែងនៅក្នុងពិធីកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត ខែឧសភា ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកោតសរសើរចំពោះបងប្អូនកងកម្លាំងប៉ូលីសនៃស្នងការនគរបាលខេត្តតាកែវដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំឆ្នាំ២០២៥ កន្លងទៅនេះ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បន្តថា ការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់បទបញ្ជាដល់កម្លាំងនគរបាលសម្រាប់យកទៅអនុវត្តឲ្យចំគោលដៅ គឺផ្តោតសំខាន់លើការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋនឹង ដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសឲ្យបានទាបបំផុត បន្តស្រាវជ្រាវក្តាប់មុខសញ្ញាមានដីការ គ្មានដីការទើបចេញពីពន្ធនាគារ និងដាក់គោលដៅត្រួតពិនិត្យឆែកឆេអាវុធគ្រឿងផ្ទុះនៅពេលយប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង បន្តចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំឲ្យបានទាន់ពេលវេលា បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះ និងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងការសំណូមពរ បន្តជំរុញផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តអនុវត្តការចុះរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ផងដែរ៕
សាំង សារ៉ាវី







