កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី២២ ខែមេសាឆ្នាំ២០២៥ ជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០និងបញ្ជាការដ្ឋានទ័ពពិសេស ៩១១សរុបចំនួន ៩៦ កាណូតបាឡាស្មាច់ ១៩គ្រឿង កាណូតលឿន ចំនួន ០១គ្រឿង ប្រើប្រាស់សាំង ៥៨៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
 
ក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលវត្ថុតាងចំនួនចំនួន ៥ទីតាំងមាន ប្រវែង ៤០០ម៉ែត្រ.ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ចំនួន៨៤កន្លែងចេញល្បាត ០២លើក (យប់០១លើក ថ្ងៃ ០១ លើក)។

ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានដកហូតសម្ភារៈរួមមាន ៖ ទូកចំនួន០២គ្រឿង ម៉ាស៊ីនទូក ០២គ្រឿងអាគុយ ០១ធុង.កន្ត្រងដួសត្រី ០១ដើមខ្សែកាបប្រវែង ១១ម៉ែត្រ.ផាវគ្រាប់បែក ០៦គ្រាប់.គ្រឿងញៀន ០១កញ្ចប់តូចនិងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។

-អប់រំប្រជាពលរដ្ឋមិនឲ្យប្រព្រឹត្តបទល្មើសនេសាទចំនួន ០៣នាក់-ចាត់កម្លាំង០៦នាក់ បន្តធ្វើការជួសជុលផ្ទះទឹកសម្រាប់ស្នាក់ នៅរដូវវស្សា ខាងមុខនេះ។

ក្នុងនោះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង លោកមេបញ្ជាការ ដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាប បានធ្វើការអប់រំ ដល់នាយ-ពលទាហាន ឲ្យយល់នៅភារកិច្ច របស់ខ្លួនក្នុងការចុះបង្ក្រាប ល្មើសនេសាទ គឺ កងកម្លាំងទាំងអស់ ត្រូវតែកម្ទេចឧបករណ៍នេសាទដែលខុសច្បាប់តែប៉ុណ្ណោះ ត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ព-អនុវត្តភារកិច្ចបទបញ្ជា. រក្សាសាមគ្គីភាពរវាងអង្គភាពមួយ ទៅអង្គភាពមួយ និងហាមដាច់ខាត មិនឲ្យទទួលសំណូក ពីប្រជានេសាទ ដែលប្រព្រឹត្តបទល្មើសនោះឡើយ  ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner