ប៉ាឡេស្ទីនជំរុញហាម៉ាស់ដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាទាំងអស់

ហ្គាហ្សា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas នៅថ្ងៃពុធ បានជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាទាំងអស់ជាបន្ទាន់ ដោយនិយាយថា ការឃុំខ្លួនពួកគេ គឺប្រៀបដូចជួយរកលេសឲ្យអ៊ីស្រាអែលវាយប្រហារលេបយកទឹកដីនេះ។

លោក Abbas បាននិយាយក្នុងកំលុងកិច្ចប្រជុំមួយនៅទីក្រុង Ramallah ថា ក្រុមហាម៉ាស់បានផ្តល់លេសឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ខ្ញុំជាអ្នកខាតបង់ ប្រជាជនរបស់យើងជាអ្នកខាតបង់ មិនមែនអ៊ីស្រាអែលទេ។

ការអះអាងបែបនេះរបស់លោក Abbas កើតឡើងបន្ទាប់ពីមនុស្ស ១៨ នាក់ទៀតបានស្លាប់ក្រោមថ្វីដៃអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈអាល្លឺម៉ង់ បារាំង និងអង់គ្លេសបានជំរុញឱ្យអ៊ីស្រាអែលឈប់បិទផ្លូវជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីដែលខ្លួនឡោមព័ទ្ធ។

ចាប់តាំងពីយុទ្ធនាការយោធារបស់អ៊ីស្រាអែលបានចាប់ផ្តើមឡើងវិញ យ៉ាងហោចណាស់មនុស្ស ១.៩២៨ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកើនដល់ ៥១.៣០៥ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាគ្រប់គ្រងដោយពួកហាម៉ាស់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner