លោកជំទាវនាយករដ្ឋមន្រ្តីថៃ និងស្វាមី អញ្ជើញចាកចេញពីភ្នំពេញ បន្ទាប់ពីបញ្ចប់ ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅកម្ពជា

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ។

ការអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសថៃវិញ
របស់លោកជំទាវនាយករដ្ឋមន្រ្តី​ថៃ ផែថងថាន ស៊ីណាវ៉ាត់ និងស្វាមី នាពេលនេះ ត្រូវបាន​ជូនដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផង។

សូមជម្រាបថា លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី ថៃ និងស្វាមី អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា ​​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេល​​ប្រទេសទាំងពីរ​ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner