ទ្រីយ៉ាត្លុងកម្ពុជា កំពុងដុសខាតកីឡាករក្រោម ១៧ឆ្នាំ ២រូបត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានប្រាប់អ្នកព័ត៌មានកីឡាថា បេសកម្មចូលរួមប្រជែងដណ្តើមមេដាយកីឡាយុវជនអូឡាំពិកអាស៊ីដែលប្រទេសប៉ារ៉ែន ធ្វើជាម្ចាស់ផ្ទះ ដែលនិងប្រព្រឹត្តិទៅនាអំឡុង ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង គឺបញ្ជូនកីឡាករក្រោមអាយុ១៧ឆ្នាំ២រូប ប៉ុន្តែ២រូបដែលត្រូវជ្រើសរើសនេះ មិនទាន់សម្រេចយកនរណានោះទេ ពោលគឺកំពុងដុសខាត និងជ្រើសរើសយកីឡាករ ដែលមានទេពកោសល្យនិងលេចធ្លោ។

អគ្គលខាធិការខាងលើ បានគូបញ្ជាក់ថា ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជាទាំងឈុតធំ និងឈុតយុវជនកំពុងបង្កើនការហ្វឹកហាត់ជុំគ្នា ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសប៉ារ៉ែន និងត្រៀមចូលរួមប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ផងដែរ។

អគ្គលេខាធិការរូបនេះ មិនទាន់ហ៊ានសន្យាចំពោះលទ្ធផលមេដាយដណ្តើមបានជូនកម្ពុជានោះទេ ទោះបីប្រកួតក្នុងកម្រិតយុវជន ក្រោម១៧ឆ្នាំក្តី ប៉ុន្តែនេះជាការប្រកួតម្រិតទ្វិបអាស៊ី ដែលមានប្រទេសធំៗខ្លាំងៗ ដូចជា ជប៉ុន កូរ៉េ ចិន ជាដើមចូលរួម ហើយវាពិបាកសម្រាប់យើងក្នុងការដណ្តើមេដាយ ដូច្នេះត្រូវបន្តហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត មុនដល់ពេលចេញប្រកួត។

ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន នេះគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រភេទកីឡាសរុប២១ ខណៈកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីចូលរួមចំនួន១៧ប្រភេទកីឡា ក្នុងនោះ កម្ពុជាក៏ទទួលទង់បន្តវេនមករៀបចំនៅកម្ពុជា ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner