លោក Zelensky ថា ទាល់តែដាក់សម្ពាធខ្លាំង ទើបលោក Putin ឈប់ឈ្លានពាន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរិះគន់ខ្លាំងៗ ចំពោះការមិនដាក់សម្ពាធធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ដោយលោកនិយាយថា ទាល់តែធ្វើបែបនេះ ទើបលោក Putin ឈប់ឈ្លានពានអ៊ុយក្រែន ឬទទួលយកបទឈប់បាញ់។

លោក Zelensky និយាយថា ការបាញ់ស្រោចមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ីចុងក្រោយនេះ គឺជាការវាយលុកដ៏សាហាវបំផុតលើរដ្ឋធានីអ៊ុយក្រែនក្នុងពេលជាច្រើនខែ ហើយវាក៏ជាការដាក់សម្ពាធលើរដ្ឋបាលលោកប្រធានាធិបតី Trump។

លោក Zelensky បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមិនឃើញមានសម្ពាធខ្លាំងណាមួយពីសម្ព័ន្ធមិត្តលើរុស្ស៊ី ឬកញ្ចប់ទណ្ឌកម្មថ្មីណាមួយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទេ។

តែលោក Zelensky បានរំលឹកថា លោក ប្រធានាធិបតី Trump ធ្លាប់បានព្រមានពីផលប៉ះពាល់ ប្រសិនបើរុស្ស៊ីមិនយល់ព្រមទទួលយកបទឈប់បាញ់។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងជាថ្មីថា ទីក្រុងកៀវនឹងមិនផ្លាស់ប្តូរជំហរដាច់ខាតចំពោះតំបន់គ្រីមៀ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានរិះគន់លោក ដែលមិនព្រមទទួលស្គាល់ឧបទ្វីបនៅសមុទ្រខ្មៅ ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ ២០១៤ ជារបស់ទីក្រុងមូស្គូ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner