រុស្ស៊ីត្រៀមព្រមព្រៀងលើបញ្ហាអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ ក្នុងការព្រមព្រៀង លើបញ្ហាអ៊ុយក្រែន។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយ CBS News កាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បាននិយាយថា «យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឈានដល់កិច្ចព្រមព្រៀង … បេសកជន របស់លោក Trump គឺ លោក Steve Witkoff នឹងមកដល់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាបទឈប់បាញ់ មួយផ្សេងទៀត ជាមួយលោក ពូទីន»។

លោក Lavrov បាននិយាយថា ដំណើរការចរចាកំពុងដំណើរការ ក្នុងទិសដៅត្រឹមត្រូវ ហើយការចរចានឹងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកបាននិយាយថា «ប្រធានាធិបតីអាមេរិក ប្រហែល ជាមេដឹកនាំតែមួយគត់ នៅលើផែនដី ដែលបានទទួលស្គាល់ ពីតម្រូវការ ដើម្បីដោះស្រាយមូលហេតុ ឫសគល់ នៃស្ថានភាពនេះ»។

ទោះជាយ៉ាងណាក៏ដោយ ការអះអាងនេះ បានកើតឡើង ក្រោយពេលដែលលោក Trump បានចេញការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រធានាធិបតីរុស្ស៊ី ឲ្យឈប់បាញ់ភ្លាម! ពោលគឺ បន្ទាប់ពី មានការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើរដ្ឋធានីរបស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិចណាស់ ចំនួន១២នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner