បារាំងចោទលោក Putin និយាយកុហករឿងចង់បានសន្តិភាព

ប៉ារីស ៖ មេដឹកនាំបារាំង នៅថ្ងៃព្រហស្បតិ៍ និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គួរតែឈប់ប្រើពាក្យភូតកុហក ថាខ្លួនចង់បានសន្តិភាពនៅអ៊ុយក្រែន ទាំងដែលខ្លួនបន្តវាយប្រហារអ៊ុយក្រែនគ្មានលោះថ្ងៃ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron ចោទប្រកាន់មេដឹកនាំរុស្ស៊ីថា បាននិយាយកុហកអ្នកចរចាអាមេរិកថា គាត់ចង់បានសន្តិភាព ប៉ុន្តែក្រោយមក បែរជាបន្តទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។

លោក Macron បន្តថា នៅអ៊ុយក្រែន ពួកគេគ្រាន់តែចង់បានចម្លើយតែមួយប៉ុណ្ណោះ ថាតើលោកប្រធានាធិបតី Putin យល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌទេ។

បើតាមលោក Macron លោក Putin គឺជាមនុស្សតែម្នាក់គត់ដែលប្រកាន់យកសំណើដែលស្នើឡើងដោយអាមេរិក និងគាំទ្រដោយអឺរ៉ុប។ បើសិនលោកប្រធានាធិបតី ពូទីន និយាយថា បាទ ! នោះការផ្ទុះអាវុធនឹងស្ងាត់នៅថ្ងៃស្អែក ជីវិតក៏នឹងត្រូវបានសង្គ្រោះផងដែរ។

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង កៀវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ ដែលនេះជាការវាយលុកដ៏សាហាវបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានកាលពីជាង ៣ ឆ្នាំមុន។ បើតាមសេចក្តីរាយការណ៍ រុស្ស៊ីបានប្រើមីស៊ីលកូរ៉េខាងជើង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner