រដ្ឋាភិបាលវៀតណាម នឹងរៀបចំពិធីបុណ្យជាតិ ដើម្បីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេស នាថ្ងៃ៣០ ខែមេសា ខាងមុខ
ភ្នំពេញ៖ ពិធីបុណ្យជាតិ ដើម្បី អបអរសាទរខួបលើកទី 50នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2025ខាងមុខនេះរបស់រដ្ឋាភិបាលវៀតណាម បានរៀបចំប្រារព្វធើ្វឡើង ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយករដ្ឋមន្ត្រី និងប្រធាន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម សាកលវិទ្យាល័យរដ្ឋទីក្រុងហូជីមិញ ថ្នាក់ដឹកនាំមួយចំនួនមកពីក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ តំណាងគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ និងប្រជាជនវៀតណាមយ៉ាងច្រើនបានអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីបុណ្យជាតិដ៏ធំមួយនេះ។

ដែលមានការដើរបង្ហែរ ក្បួនព្យុះហយាត្រា និងក្បួនផ្សេងៗទៀតចំនួន 38ទីតាំងផ្សេងគ្នា ដែលរដ្ឋាភិបាលវៀតណាមបានរៀបចំធ្វើឡើង ដើរដង្ហែរនៅលើដងផ្លូវ រួមនិងកម្មវិធី លើកទង់ជាតិ សម្តែងសិល្បៈ ការថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងអតីតយុទ្ធជន អមដោយព្យុហយាត្រា ក្បួនដង្ហែរកងកម្លាំងប្រដាប់អាវុធ រួមមាន កងទ័ព និងកងជីវពល កងកម្លាំងនគរបាល ក្នុងនោះក៏មានកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជានិង ប្រជាជនឡាវរួមបញ្ចូលនូវកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ ដល់យុទ្ធជនពលីនៅទីបញ្ចុះសព និងកន្លែងរំលឹក វិញ្ញាណក្ខន្ធរបស់ទីក្រុងផងដែរ។

លើសពីនេះក៏មាន ព្រឹត្តិការណ៍វប្បធម៌ និងកីឡា រួមទាំងការប្រកួតប្រណាំងកង់នៅទីក្រុងហូជីមិញ លើកទី៣៧ និងការបាញ់កាំជ្រួចនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ និងមានកម្មវិធីទូរទស្សន៍ ការសម្តែងសិល្ប:វប្បធម៌ នៅបរិវេណខាងក្រៅសំខាន់ៗបន្ថែមទៀតផងដែរ។
ជ័យជម្នះនៅថ្ងៃទី 30 ខែមេសា ឆ្នាំ 1975 គឺជាការបញ្ចប់នៃសង្រ្គាមដែលអូសបន្លាយ ជាង 20 ឆ្នាំរវាងប្រទេសវៀតណាម និងមហាអំណាចចក្រពត្តិនិយម ជាពិសេសគឺសហរដ្ឋអាមេរិក។ នេះជា ជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាម បង្ហាញពីស្មារតីរឹងប៉ឹងមិនព្រមចុះសម្រុងនិងការចង់បាន សន្តិភាពរបស់ប្រជាជនវៀតណាម។ ជាជ័យជំនះដ៏មហាធំធេងបំផុតគ្មានអ្វីអាចមកកាត់ថ្លៃបាន ជាការបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិ សម្រេចដោយខ្លួនឯង និងភាពជាម្ចាស់របស់ប្រជាជនវៀតណាម ក្នុងការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍ និងការពារឯករាជ្យជាតិ បន្ទាប់ពីបានបញ្ចប់សង្គ្រាម អូសបន្លាយពេលវេលា ជាង 20ឆ្នាំកន្លងទៅនេះ។

រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ និងអភិវឌ្ឍវប្បធម៌ អប់រំបង្រួបបង្រួមផ្តោតលើការអនុវត្តការងារ កសាងប្រទេស កំណត់ការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច និងបានការពារ ថែរក្សាដល់ប្រជាជនវៀតណាមឲ្យរស់រានប្រកបដោយភាពសុខក្សេមក្សាន្ត មកដល់បច្ចុប្បន្ននេះគួរឲ្យកត់សម្គាល់ ជាប្រទេស ដែលបានប្រែក្លាយជា គំរូសម្រាប់ប្រជាជនដែលបាន តស៊ូទាមទារឯករាជ្យ និងសេរីភាពជុំវិញពិភពលោក ដែលបានចាទុកជាប្រវិត្តសាស្ត្រគ្មានជនណាម្នាក់ អាចមកបំភ្លៃ រឺ កែប្រែបានឡើយ។ អ្វីដែលសំខាន់ជាងនេះ រដ្ឋាភិបាលវៀតណាម ក៏មិនអាចបំភ្លេចបាន ជាមួយនិងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយយ៉ាងច្រើន ពីរាជរដ្ឋាភិបាលកម្ពុជា មកកាន់វៀតណាមនិងបានគាំទ្រ រដ្ឋាភិបាលវៀតណាម ក្នុងវេទិកាអន្តរជាតិ ដែលជាការបញ្ជាក់ឲ្យឃើញថា ប្រទេសទាំងពីរ គឺពិតជាមានទំនាក់ទំនង ដ៏ល្អជាប្រពៃណីទោះ ស្ថិតនៅក្នុងបរិបទ ស្ថានភាពបែបណាក៏ដោយ។ ដើម្បីចងចាំ នៃសាមគ្គីភាព វីរភាព និងស្មារតីអន្តរជាតិដ៏បរិសុទ្ធនៃការជួយគ្នាទៅវិញទៅមករបស់កងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា ក្នុងបុព្វហេតុកសាង ការពារមាតុភូមិ ផងដែរ។
ក៏មិនខុសគ្នាដែរជាមួយប្រទេសកម្ពុជា ដែលទទួលបាន ជ័យជម្នះ៧ មករា ១៩៧៩ ដែលប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន ហើយបើគ្មានជ័យជម្នះ ៧ មករាឆ្នាំ១៩៧៩ ទេនោះ កម្ពុជាក៏គ្មានថ្ងៃនេះដែរ។
ជាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត” សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត នៃការជួយគ្នាទៅវិញទៅមកសាមគ្គីភាព វីរភាព និងស្មារតីអន្តរជាតិដ៏ស្មោះស័គ្រ្មរបស់កងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១) ទំនាក់ទំនងរវាង វៀតណាម និងរដ្ឋាភិបាលកម្ពុជាក៏ មានការអភិវឌ្ឍន៍ថ្មី ដោយភាគីទាំងពីរតែងតែផ្លាស់ប្តូរ គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងសន្តិសុខ។ យើងបានចងចាំជាប្រវត្តិសាស្ត្របង្ហាញឱ្យឃើញថា ទំនាក់ទំនងវៀតណាម និងកម្ពុជាធ្លាប់បាន ហែលឆ្លងកាត់ គ្រប់ កាល:ទេស: ជាច្រើនបានបន្តពង្រឹង និងពង្រីកលើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបានរវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ កាន់តែបានបង្ហាញ ឱ្យឃើញពីភាពចាំបាច់ និងទំនាក់ទំនងមិត្តភាពជិតបន្ថែមទៀត។ តាមរយ:នៃការដឹងគុណខាងលើនោះ រដ្ឋាភិបាលវៀតណាម បានអញ្ជើញប្រទេសជិតខាងល្អ ជាបងប្អូនយូរអង្វែងមកចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី 50 នៃជ័យជម្នះបញ្ចប់សង្រ្គាមជាង 20ឆ្នាំកន្លង នៅទីក្រុងហូជីមិញ នៅថ្ងៃទី 30 ខែមេសា ឆ្នាំ2025ខាងមុខ នេះបើយោងតាមការ ចេញផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់ប្រទេសវៀតណាមបានឲ្យដឹងផងដែរ៕









