ចិនឲ្យអាមេរិកពិនិត្យថ្មឋានព្រះច័ន្ទដ៏កម្ររួមគ្នា ទោះមានវិបត្តិពន្ធ

បរទេស ៖ ប្រទេសចិននឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រ មកពីប្រទេសចំនួន៦ រួមទាំង សហរដ្ឋអាមេរិក ពិនិត្យមើលថ្មដ៏កម្រ ដែលចិនប្រមូលបានពីឋានព្រះច័ន្ទ អំឡុងបេសកកម្មរបស់យានអវកាស Chang’e-5 ក្នុងឆ្នាំ២០២០ បើទោះបីជាប្រទេសទាំងពីរ នៅតែជាប់គាំង នៅក្នុងវិបត្តិពន្ធគយដ៏ជូរចត់ ក៏ដោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។

លោក Shan Zhongde ប្រធានរដ្ឋបាលអវកាសជាតិចិន ហៅកាត់ CNSA បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា គំរូថ្មទាំងនេះគឺជា “កំណប់ទ្រព្យរួម សម្រាប់មនុស្សជាតិទាំងអស់”។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវចិន មិនអាចចូលទៅកាន់ សំណាកព្រះច័ន្ទ របស់ទីភ្នាក់អវកាសអាមេរិក ហៅកាត់ NASA បានទេ ដោយសារការរឹតបន្តឹង ដែលដាក់ដោយសមាជិកសភាអាមេរិក ជុំវិញកិច្ចសហការ របស់ទីភ្នាក់ងារអវកាសអាមេរិក ជាមួយភាគីចិន៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner