Zelensky ចុះពិនិត្យអគារដែលរុស្ស៊ីទើបបាញ់មីស៊ីល

បរទេស ៖ លោក Zelensky ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានចុះទៅពិនិត្យផ្ទះ ស្ថិតនៅក្នុងទីក្រុង Kyiv ដែលរងការខូចខាត ដោយសារមីស៊ីលរបស់រុស្ស៊ី បណ្តាលឱ្យមនុស្ស ១២នាក់ បានស្លាប់។

បន្ទាប់ពីមានការដាក់ផ្កា នៅនឹងអគារ ដែលរងការវាយប្រហារ ទុកជាការគោរពដល់អ្នកស្លាប់បាត់បង់ជីវិត រួចរាល់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «យើងមានជម្រើស ដាក់ទណ្ឌកម្ម ហើយ ពិភពលោកមានឱកាស សម្រាប់សម្ពាធសេដ្ឋកិច្ច ផ្សេងទៀត»។

លោកបន្តថា ជាមួយនឹងការភ័យខ្លាចរបស់អ៊ុយក្រែន ចំពេលដែលប្រធានាធិបតីអាមេរិក លោក Trump អាចបង្ខំ ប្រទេសនេះ ឱ្យប្រគល់ទឹកដីឧបទ្វីបសមុទ្រខ្មៅ ជាតំបន់យុទ្ធសាស្ត្រ ដែលកាន់កាប់ដោយទីក្រុងមូស្គូ ក្នុងឆ្នាំ២០១៤ នោះ លោក Zelensky ទទូចថា តំបន់ Crimea គឺជាអ៊ុយក្រែន។

គួរបញ្ជាក់ថា ទីតាំងនៃការវាយប្រហាររបស់រុស្ស៊ី បានកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រៅពីស្លាប់មនុស្ស ជាង១០នាក់ ក៏មានរបួសរាប់សិបនាក់ ផ្សេងទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner