ដំណើការបោះឆ្នោតក្រុមប្រឹក្សានៅក្នុងខេត្តក្រចេះត្រូវបានបិទបញ្ជាប់ដោយសុវត្ថិភាពដែល មានអង្គបោះឆ្នោតចូលរួមបោះឆ្នោតគ្រប់ចំនួន២៩៥រូប ក្នុងការិយាល័យទាំង៦កន្លែង (មានវីដេអូ)
ក្រចេះ៖ ការិយាល័យបោះឆ្នោតចំនួន៦ការិយាល័យ នៅទូទាំងខេត្តក្រចេះបានបើកទ្វារនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុង ស្រុក ឃុំ សង្កាត់ អាណត្តិទី៣ឆ្នាំ២០១៩ ដោយមានអាសនៈចំនួន១២៩ ក្នុងនោះអាសនៈរបស់ក្រុមប្រឹក្សាខេត្តមានចំនួន២១និងអាសនះស្រុក ឃុំ សង្កាត់ចំនួន១០៨អាសនៈ និងមានអង្គបោះឆ្នោតនៅទូរទាំងខេត្តចំនួន២៩៥នាក់ ។
ដោយឡែកនៅក្នុងក្រុងក្រចេះមានការិយាល័យបោះឆ្នោតលេខ០០០៣ ស្ថិតនៅក្នុងវិទ្យា
ល័យព្រះមហាក្សត្រយានីកុសុមៈ សមាជិក្រុមប្រឹក្សាសង្កាត់ដែលបានទៅចូលរួមបោះឆ្នោតមានចំនួន៣១រូប ហើយសម្រាប់ការិយាល័យផ្សេងទៀតរួមមានការិយាល័យស្រុកឆ្លូង មានទីតាំងនៅវិទ្យល័យគាត់ ឈន់ ដែលមានអង្គបោះឆ្នោតចំនួន៥០រូប ការិយាល័យស្រុកចិត្របុរី មានទីតាំងនៅវិទ្យាល័យអញ្ចាញដែលមានអង្គបោះឆ្នោតចំនួន៥៨រូប ការិយាល័យស្រុកព្រែកប្រសព្វ មានទីតាំងនៅវិទ្យល័យព្រែកប្រសព្វដែលមានអង្គបោះឆ្នោតចំនួន៥៤រូប ការិយាល័យស្រុកសំបូ មានទីតាំងនៅសាលបឋមសិក្សាសំបូរដែលមានអង្គបោះឆ្នោតចំនួន៥៤រូប និង
ការិយាល័យស្រុកស្នួល មានទីតាំងនៅវិទ្យល័យស្នួលដែលមានអង្គបោះឆ្នោតចំនួន៤៨រូប ។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តបានអោយដឹងថាគណៈបក្សនយោ បាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោត មានចំនួន៤គណបក្សក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួម ។
ហើយជាមួយនិងដំណើរការបោះឆ្នោតចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៨ង១០នាទីព្រឹកថ្ងៃដដែលនេះត្រូវបានបិទបញ្ជាប់គ្រប់ការិយាល័យទាំង៦នៅក្នុងខេត្ត ហើយសម្រាប់តាមការិយាល័យបោះឆ្នោតនីមួយគឺបានដំណើរការបោះឆ្នោតទៅដោយរលូនដោយមានអង្គបោះឆ្នោតចំនួន២៩៥រូបបានចូលរួមបោះឆ្នោតគ្រប់ចំនួន ចំពោះបញ្ហាសន្តិសុខក៏មានការកាពាររក្សាសន្តិសុខនិងសុវត្ថិភាពល្អនៅតាមគ្រប់ការិយាល័យបោះឆ្នោត ។ ដោយឡែកចំពោះលទ្ឋផល យើងកំពុងតែរងចាំការរាប់សន្លឹកឆ្នោតតាមបណ្ដាការិយាល័យស្រុកក្រុងទាំងអស់ មិនទាន់បានទទួលបានលទ្ធផលនៅឡើយទេ ។ដោយ ម៉េង គាង