ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃទ២៦ ខែឧសភានេះ
ភ្នំពេញះ ដូចអ្វីដែលបានគ្រោងទុក ការិយាល័យបោះឆ្នោត២០៣ការិយាល័យ នៅទូទាំងប្រទេសបានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀល ថ្ងៃដដែលនេះ។ ដោយឡែក នៅក្នុងខណ្ឌច្បារអំពៅ មានការិយាល័យបោះឆ្នោត១កន្លែង ស្ថិតនៅក្នុងសាលាបឋមសិក្សាច្បារអំពៅទី១ ដែលមានការិយាល័យបោះឆ្នោតលេខ ០០១០ ។ សមាជិក្រុមប្រឹក្សាសង្កាត់ដែលបានទៅចូលរួមបោះឆ្នោតមានចំនួន៨០រូប។ ចំណែកគណៈបក្សដែលបានចូលរួមឈរឈ្មោះបោះឆ្នោត មាន២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសញ្ជាតិខ្មែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតមួយខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលប្រកាន់យកលក្ខណៈសកល។ទាក់ទីននិងបញ្ហាបាះឆ្នោតនេះផងដែរគេសង្កេតឃើញកងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិនិងខណ្ឌលោកបាន
ឈរជើងការពារសន្តិសុខការពារមណ្ឌលបាះឆ្នោតយ៉ាងប្រុងប្រយត្ន័បំផុតប្រកបទៅដោយភាពរលូនគួរអោយកត់សម្គាល់
ផងដែរ។
តាមការរាប់សន្លឹកឆ្នោតជាក់ស្តែងនៅការិយាល័យបឋមសិក្សាច្បាអំពៅ១ ខណ្ឌច្បារអំពៅគឺគណបក្សប្រជាជនកម្ពុជា មាន៨០សម្លេង និងគណបក្សសញ្ជាតិកម្ពុជា០សម្លេង សរុបជាភាគរយស្មើនឹង១០០ភាគរយ
ចំណែកសន្លឹកឆ្នោតក្រុមប្រឹក្សារាជធានីបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៨០សម្លេង ស្របពេលគណបក្សចំនួន៤ទៀត រួមមាន គណបក្សយុវជនកម្ពជា គណបក្សសញ្ជាតិកម្ពុជា គណបក្សឆន្ទ:ខ្មែរ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន០សម្លេង៕ ដោយប៊ុនធី សុផល