សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បើកសម្ពោធសាខាថ្មីទី៤ក្នុងខណ្ឌឫស្សីកែវ ដើម្បីបន្តផ្ដល់ការអប់រំប្រកបដោយនវានុវត្តន៍ជូនសិស្សានុសិស្ស
ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៥ នេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសិស្សចុះឈ្មោះចូលរៀនប្រមាណ ៥,៥០០នាក់ ហើយសិស្សដែលបានបញ្ចប់ការសិក្សាជិត ១,០០០ នាក់ត្រូវបានទទួលឱ្យចូលរៀននៅក្នុង សាកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Yale, សាកលវិទ្យាល័យ Toronto, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Sydney, សាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យល្បីៗជាច្រើន ទៀតក្នុងបណ្ដាប្រទេសធំៗជាច្រើនទៀតក្នុងពិភពលោក។
ដើម្បីបន្តវឌ្ឍនភាព និងបំពេញតម្រូវការអប់រំរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុ សិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបោះជំហានថ្មីមួយបន្ថែមទៀតនោះគឺការសម្ពោធជាផ្លូវការ នូវទីតាំងសិក្សាថ្មីទី៤សាខាឫស្សីកែវដែលអាចទទួលសិស្សានុសិស្សចំនួន ១,៥០០ នាក់បន្ថែមទៀតឱ្យចូល សិក្សា។ ទីតាំងសិក្សាថ្មីនេះមានអាសយដ្ឋានក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីសម្ពោធជាផ្លូវការសាខាថ្មីឫស្សីកែវនេះត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (អ៊ីអនទី២) ក្រោមអធិបតីភាព ឯកឧត្ដមឧកញ៉ា បណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល, លោក ហ៊ឹម សំអាតស្ព្រង់ សហស្ថាបនិក និងជាអនុប្រធានក្រុម ប្រឹក្សាភិបាល ព្រមទាំងលោក ម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍ថា “សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ដែលជាទីតាំងសិក្សាថ្មីទី៤នេះ ត្រូវបានប្រសិទ្ធនាមថាជា សាលាសម្រាប់អនាគតសិស្សានុសិស្សកម្ពុជា ដោយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលាបានសម្រិតសម្រាំង នូវកម្មវិធីសិក្សាអន្តរជាតិ ដែលមានការទទួលស្គាល់គុណភាពអប់រំកម្រិតពិភពលោក និងកម្មវិធីសិក្សាចំណេះ ទូទៅខ្មែរ ដែលមានការទទួលស្គាល់យ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ជាទីតាំងសិក្សាថ្មីដែលនឹងផ្ដល់ជូនសិស្សានុសិស្សនូវបទ ពិសោធន៍សិក្សាដែលផ្សារភ្ជាប់ជាមួយនឹងសម្ភារៈបរិក្ខារទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែបនៅក្នុងថ្នាក់ រៀន ព្រមទាំងមានគ្រូបង្រៀនទាំងបរទេស និងជនជាតិខ្មែរដែលមានគុណវុឌ្ឍិ និងបទពិសោធន៍បង្រៀនខ្ពស់។ មិនតែប៉ុណ្ណោះ សាលាបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយនឹងសាកលវិទ្យាល័យជាច្រើន នៅក្នុងស្រុក និងបរទេស ដើម្បីធានាបានថាសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានឹងទទួលបានឱកាសសិក្សាល្អៗ។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ចាប់ផ្ដើមទទួលសិស្សចុះឈ្មោះចូលរៀនបន្ទាប់ពីពិធី បើកសម្ពោធជាផ្លូវការនេះតទៅ ដោយសាលាបានផ្ដល់ជូនបណ្ណបញ្ចុះតម្លៃពិសេសរហូតដល់ ១.៤៥០ ដុល្លារ សម្រាប់សិស្សានុសិស្សចុះឈ្មោះថ្មីក្នុងឆ្នាំសិក្សាដំបូង៕ អត្ថបទ ៖ ឈឹម ទីណា


