ព្រឹកស្អែក សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី នៃប្រទេស នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១ ប្រវែងសរុប ២០១,៣៦គីឡូម៉ែត្រ បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរ ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស (ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ៣៖ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គ.ម ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៥ ស.ម) ទទឹង ១១ម៉ែត្រ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner