ទាហានរុស្ស៊ី បង្វឹកទ័ពកូរ៉េខាងជើងធ្វើសង្គ្រាម

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានចែករំលែករូបភាព ដែលបង្ហាញពីកងទ័ពរុស្ស៊ីបង្វឹកដល់ទាហានកូរ៉េខាងជើង ក្រោយពេលភាគីទាំងពីរ បានទទួលស្គាល់ថា ទ័ពកូរ៉េខាងជើងពិតជាបានចូលរួមធ្វើសង្គ្រាម ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។

រូបភាពដែលត្រូវបានចែកចាយ ពាសពេញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ី ហាក់ដូចជា បង្ហាញពីការហ្វឹកហ្វឺនទាហានកូរ៉េខាងជើង ដែលបង្វឹកដោយយោធា របស់ទីក្រុងម៉ូស្គូ។ រូបភាពនេះត្រូវបានចាក់ផ្សាយ នៅថ្ងៃទី២៨ ខែមេសា ពោលគឺ នៅ១ថ្ងៃ ក្រោយពេលដែលកូរ៉េខាងជើងបានបញ្ជាក់ ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ កងទ័ពប្រយុទ្ធដើម្បីរុស្ស៊ី ក្នុងការវាយលុកអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ី បានសន្មត់ថា វីដេអូទាំងនោះ គឺជារូបភាពរបស់ក្រសួងការពារជាតិ ហើយបាននិយាយថា ទាហានថែមទាំងបានថតរូបភាពប្រយុទ្ធនៅទីក្រុង Kursk ទៀតផង ទោះបីជាក្រសួង មិនបានចែករំលែករូបភាពដោយផ្ទាល់ក៏ដោយ។

យ៉ាងណាមិញ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យ នូវភាពត្រឹមត្រូវ ឬ ទីតាំង និងកាលបរិច្ឆេទ នៃរូបវីដេអូទាំងនោះ ទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner