រថភ្លើងល្បឿនលឿនអេស្ប៉ាញជាប់គាំង ចំពេលដាច់ភ្លើងទូទាំងប្រទេស
បរទេស ៖ រថភ្លើងល្បឿនលឿន មួយគ្រឿង បានផ្អាកកណ្តាលទី ស្ថិតនៅលើចំណុចមួយនៃទីក្រុង Leon ប្រទេសអេស្ប៉ាញ ចំពេលដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស កាលពីថ្ងៃចន្ទ។
រូបភាពពីកាសែត Guardia Civil របស់ប្រទេសអេស្ប៉ាញ បានបង្ហាញពីរថភ្លើងមួយខ្សែ បានផ្អាកមិនដំណើរការ នៅក្នុងតំបន់ Bembibre នៃទីក្រុង Leon។ អាជ្ញាធរបានជម្លៀសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព ជាប់នៅលើរថភ្លើងល្បឿនលឿន ដែលភ្ជាប់រវាងទីក្រុង Zaragoza និង ទីក្រុង Barcelona ដើម្បីរំដោះខ្លួន ទៅរកទីតាំងសុវត្ថិភាព។
ជាមួយគ្នានេះ ប្រជាជនអេស្ប៉ាញ បានតម្រង់ជួរ តាមដងផ្លូវ នៅក្នុងទីក្រុង Madrid ដើម្បីទិញវិទ្យុ និង ជិះឡានក្រុង ខណៈដែលការដាច់ចរន្តអគ្គិសនី បង្ខំឱ្យរថភ្លើងក្រោមដី និងផ្សារទំនើប ត្រូវបិទ មិនដំណើរការ។ តន្ត្រីករម្នាក់ ឈ្មោះ Navarro បាននិយាយថា «គ្រាន់តែគិតអំពីវិធីទំនាក់ទំនង និងស្វែងរកមធ្យោបាយទាក់ទងគ្នា ខ្ញុំក៏ស្រាប់តែគិតថា វិទ្យុ គឺជាវិធីសាស្ត្រ តែមួយគត់ ដែលអាចដំណើរការបាន»។
ប្រតិបត្តិករថាមពលនិយាយថា ការផ្គត់ផ្គង់អគ្គិសនីជាតិ ច្រើនជាង៦០ ភាគរយ របស់ប្រទេសអេស្ប៉ាញ ត្រូវបានស្ដារឡើងវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីដាច់ភ្លើងដ៏ ធ្វើឲ្យជាប់គាំងអ្នកដំណើរ នៅក្នុងរថភ្លើង និងជណ្តើរយន្ត ខណៈមនុស្សរាប់លាននាក់ គ្មានអ៊ីនធឺណិត ប្រើប្រាស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



