លីបង់អំពាវនាវឱ្យពិភពលោកដាក់សម្ពាធអ៊ីស្រាអែល

បេរូត ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានអះអាងនៅថ្ងៃអង្គារថា លីបង់ប្តេជ្ញាបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប្រទេសលីបង់ទាំងអស់ ហើយបានអំពាវនាវផ្នែកការទូតឲ្យបញ្ឈប់ទង្វើរំលោភបំពានរបស់អ៊ីស្រាអែល។

លោក Salam និយាយថា លីបង់នឹងស្វែងរកវិធីបញ្ចប់សកម្មភាពរំលោភបំពានរបស់អ៊ីស្រាអែល រួមទាំងទាមទារយកមកវិញនូវទឹកដីរបស់ខ្លួនពីកណ្តាប់ដៃអ៊ីស្រាអែល។

លោក Salam ក៏បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារថ្មីៗនេះលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងការឈ្លានពានផ្សេងទៀតរបស់អ៊ីស្រាអែល។

បើតាមការអះអាងរបស់មេដឹកនាំលីបង់រូបនេះ យើងកំពុងបន្តទំនាក់ទំនងជាមួយអាមេរិក បារាំង និងបណ្តាប្រទេសអារ៉ាប់ និងអឺរ៉ុបសំខាន់ៗផ្សេងទៀត ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការទូតដាក់សម្ពាធអ៊ីស្រាអែល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner