លោក Trump ត្រៀមបំពាក់យន្តហោះចម្បាំងជំនាន់ថ្មីដល់កងទ័ពអាកាស

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា មូលដ្ឋានឆ្មាំជាតិជើងអាកាស Selfridge Air នៃរដ្ឋមីឈីហ្គេន នឹងទទួលបានយន្តហោះចម្បាំងដ៏ទំនើប Boeing F-15EX Eagle II ចំនួន ២១គ្រឿង ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន។

លោកប្រធានាធិបតី Trump បានអះអាងថា ឆាប់ៗនេះ យោធាអាមេរិកនឹងកាន់តែរឹងមាំ និង ខ្លាំងក្លាជាងពេលមុនៗ ហើយមូលដ្ឋានទ័ពអាកាស Selfridge Air គឺជាទីតាំងស្នូលពង្រឹងសមត្ថភាពយោធាអាមេរិក។

យន្តហោះចម្បាំងជំនាន់ថ្មីនេះ នឹងធ្វើប្រតិបត្តិការតែនៅក្នុងមូលដ្ឋានឆ្មាំជាតិជើងអាកាសចំនួន ៤កន្លែងប៉ុណ្ណោះ ក្នុងនោះមានមូលដ្ឋាន Portland Air នៃរដ្ឋអូរីអន មូលដ្ឋាន Fresno Air នៃរដ្ឋកាលីហ្វ័រញ៉ា មូលដ្ឋាន New Orleans នៃរដ្ឋល្វីសស្សាណា និងចុងក្រោយ គឺមូលដ្ឋាន Selfridge Air នៃរដ្ឋមីឈីហ្គេន

យន្តហោះចម្បាំងនេះ គឺជាការធ្វើទំនើបកម្មនៃត្រកូលយន្តហោះ F-15C Eagle ដែលកងទ័ពអាកាសបានបញ្ចេញកាលពីឆ្នាំ១៩៨៩ ហើយមានលក្ខណៈពិសេសជាច្រើន ដែលជួយជំរុញប្រសិទ្ធភាពប្រេង ប្រព័ន្ធរ៉ាដា និងអាកាសចរណ៍ជាដើម នេះបើយោងតាមឆ្មាំជាតិអាកាសអាមេរិក។

យន្តហោះ 15EX Eagle II រចនាឡើងដើម្បីចូលរួមប្រតិបត្តិការជាមួយនឹងយន្តហោះកងទ័ពអាកាសផ្សេងទៀត រួមមានយន្តហោះចម្បាំង F-22 Raptor និង F-35 Lightning II ជាដើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner