លោក Trump និយាយថា លោកចង់ក្លាយជាសម្តេចប៉ាបថ្មី

បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកចង់ក្លាយជាសម្តេចប៉ាបថ្មី ខណៈដែលព្រះវិហារកាតូលិកកំពុងស្វែងរកប្រមុខសង្ឃសាសនាកាតូលិក ថ្មី ក្រោយពេលដែលសម្តេចប៉ាប Francis បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Politico។

លោក Trump បាននិយាយលេងសើច ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា លោកនឹងក្លាយជា ជម្រើសទី១ ដើម្បីឡើងធ្វើជាអ្នកដឹកនាំបន្ទាប់ នៃព្រះវិហារកាតូលិក។ ភ្លាមៗ ព្រឹទ្ធសមាជិក គណបក្សសាធារណរដ្ឋ ដ៏លេចធ្លោ Lindsey Graham ហាក់ដូចជា បង្ហាញពីការគាំទ្រ ឲ្យលោក Trump ធ្វើជាសម្តេចប៉ាបថ្មី ដោយបាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជាការរំភើប ពេលបានស្តាប់ដំណឹងនេះ។ លោកថា បើទោះបីជា ពិបាកនឹងកើតឡើងមែន ប៉ុន្តែលោកនឹងសុំឱ្យអ្នកស្មោះត្រង់កាតូលិករក្សាចិត្តបើកចំហ អំពីលទ្ធភាពនេះ។ លោកថែមទាំង បានសរសេរទៀតថា « សម្តេចប៉ាប ដែលជាប្រធានាធិបតីអាមេរិកដំបូង មានចំណុច ដែលកើតឡើងច្រើន Trump MMXXVIII!»

យ៉ាងណាមិញ លោក Trump ដែលមមាញឹកខ្លាំង ក្នុងការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក និងជាមហាសេដ្ឋី រូបនេះ ទំនងជាមិនត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានព្រះវិហារកាតូលិកឡើយ ដោយលោកខ្លួងឯង ក៏បានប្រាប់អ្នកកាសែត នាពេលនោះដែរថា «ខ្ញុំមិនមានចំណូលចិត្តទេ»។

លោកក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ណែនាំអំពីអ្នកដែលគួរទទួលតួនាទីនេះ ពិតប្រាកដ នោះគឺ
លោក Timothy Dolan ដែលជាថ្នាក់ដឹកនាំសង្សកាតូលិក មកពីទីក្រុងញូវយ៉ក។

ព្រះវិហាកាតូលិក ដែលជាស្ថាប័នមានអាយុកាល ជិត ២,០០០ឆ្នាំ បច្ចុប្បន្ន កំពុងស្វែងរកអ្នកដឹកនាំថ្មី បន្ទាប់ពីការសោយទិវង្គត របស់សម្តេចប៉ាប Francis ក្នុងខែមេសានេះ៕

ប្រភពពី Politico ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner