ទាហានកូរ៉េខាងជើង ៦០០នាក់ពលីជីវិតជួយរុស្ស៉ីច្បាំងអ៊ុយក្រែន

សេអ៊ូល ៖ ផ្អែកតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែជួយរុស្ស៉ីច្បាំងអ៊ុយក្រែន ក្នុងចំណោមទាហានសរុប ១៥.០០០នាក។

មកទល់ពេលនេះ កូរ៉េខាងជើងមានទាហានស្លាប់ និង របួសសរុបខ្ទង់ ៤.៧០០នាក់។ ទោះជាយ៉ាងណា សមត្ថភាពប្រយុទ្ធរបស់កងទ័ពកូរ៉េខាងជើងបានរីកចម្រើនយ៉ាងខ្លាំងក្នុងពេលជាង ៦ខែ ពិសេសការប្រើប្រាស់សព្វាវុធទំនើបៗ ដូចជាយន្តហោះដ្រូនពិឃាត។ នេះបើតាមប្រភពពីសមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun។

ប្រភពដដែលបានឲ្យដឹងទៀតថា ជាការតបស្នងសម្រាប់ការបញ្ជូនកងទ័ព និងអាវុធឱ្យទៅរុស្ស៉ីនោះ កូរ៉េខាងជើងទំនងជាទទួលបានមកវិញ នូវជំនួយបច្ចេកទេសស្តីពីផ្កាយរណបស៉ើបការណ៍ ព្រមទាំងយន្តហោះដ្រូន និងមីស៉ីលប្រឆាំងយន្តហោះចម្បាំងជាដើម។

ក្នុងសប្តាហ៍នេះ កូរ៉េខាងជើងក៏ទើបប្រកាសទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ីច្បាំងក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបញ្ជារបស់លោក គីម ជុងអ៊ុន ផ្ទាល់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner