នាំយកអំណោយរដ្ឋមន្ត្រីសង្គមកិច្ចទៅផ្តល់ជូនមណ្ឌលនានា ,ជន​មានពិការ​ភាព និងពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង យុវនីតិសម្បទា បានចាត់តំណាងឱ្យ​នាំ​យក​អំណោយ​​​​មួយចំនួនទៅផ្តល់ជូនដល់មណ្ឌលនានា ជនមានពិការ​ភាព និងពលរដ្ឋក្រីក្រ ដែលស្ថិតនៅក្នុង​សហគមន៍ខេត្តបា
ត់ដំបង។​នេះជាអំណោយរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមរយៈឯកឧត្តម ជាសុមេធី ។

ពិធីប្រគល់អំណោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត​បាត់ដំបង​កាលពីដើម​សប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ចាបតូ អនុរដ្ឋលេខា​ធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិ​សម្បទា និងជា តំណាងឯកឧត្តមរដ្ឋមន្ត្រី។

លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង បានឱ្យដឹងថា អំណោយ​របស់​ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គឺជា “មីកញ្ចប់​ពិសេស” ហើយត្រូវបាន ផ្ដល់ជូនទៅ​មណ្ឌលសំចត​សង្គម​កិច្ច, មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម, មជ្ឈមណ្ឌលបុរីកុមា​កំព្រាបាត់​ដំបង១, មជ្ឈមណ្ឌលបុរីកុមារកំព្រាបាត់​ដំបង២,មជ្ឈ​មណ្ឌល​ស្ដារលទ្ធភាពពលកម្មកាយសម្បទា, មជ្ឈមណ្ឌលស្ដារ​លទ្ធភាពពលកម្មអ្នកជំងឺរបួសខួរ​ឆ្អឹងខ្នង,អង្គការភូមិកុមារ
,គ្រួសារធម៌ ៣០គ្រួសារ នៅឃុំអន្លង់វិល ស្រុកសង្កែ,គ្រួសារ​ក្រីក្រនៅស្រុកមោងឫស្សី,គ្រួសារក្រីក្រ នៅស្រុកសំឡូត, ក្រុមការងារសង្កាត់ស្លាកែត និង ជនពិការប្រកបមុខរបរម៉ាស្សា និងចាប់សរសៃ។

ឯកឧត្តម ចាប តូ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួង​សង្គម​កិច្ច និងក្រសួងកិច្ចការនារី ជានិច្ចជាកាលបានយកចិត្ត​ទុកដាក់ និងខិតខំរិះរកគ្រប់មធ្យោបាយដើម្បីជួយដល់ជនមានពិការភាព៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner