ទិន្នន័យថ្មីវាស់វែងដោយប្រព័ន្ធបច្ចេកទេសច្បាស់លាស់កាលពីឆ្នាំ២០១២ កម្ពុជា មានផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនានានៅឡើយ

(ភ្នំពេញ)៖ ទិន្នន័យថ្មីវាស់វែងដោយប្រព័ន្ធបច្ចេកទេសច្បាស់លាស់កាលពីឆ្នាំ២០១២ កម្ពុជា មានផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនានានៅឡើយ ។ នេះជាការបញ្ជាក់រវស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។

សម្តេចធិបតី បានថ្លែងថា ម្សិលម្ងៃនេះ ខ្ញុំបាននិយាយអំពីរឿងផ្ទៃក្រឡាដីរបស់កម្ពុជា ។ ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ? ក្នុងនោះ ខ្ញុំបាននិយថា ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ។

សម្តេចធិបតី បានបន្ថែមថា ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ដថា ចំពោះផ្ទៃក្រឡាផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិ បានយកកម្មវិធីរបស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា, ទី២ ខ្សែព្រំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ ១លើ១០ពាន់ ហើយកម្ពុជា-ថៃ ប្រើប្រាស់ទិន្នន័យ ១លើ២០ពាន់ ។ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះ ឃើញ ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner