លោក Kim Jong Un សម្ញែងរថក្រោះចម្បាំង

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្ញែងរថក្រោះចម្បាំងទំនើបៗផលិតក្នុងស្រុក និងបានកោតសរសើរដល់វឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះរចនាបទកូរ៉េ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃអាទិត្យនេះ បានបញ្ចេញរូបភាពលោក Kim ដើរទស្សនារោងចក្រផលិតរថក្រោះដ៏សំខាន់មួយកន្លែង នៅទីតាំងពុំបានបញ្ជាក់ ជាមួយក្រុមមន្រ្តីជាច្រើននាក់។ KCNA ក៏ពុំបានបញ្ជាក់ពីកាលបរិច្ឆេតនៃដំណើរទស្សនកិច្ចមួយនេះទេ។

នាឱកាសនោះ លោក Kim បាននិយាយថា ការផលិតរថក្រោះទំនើប និងរថពាសដែក គឺជារឿងសំខាន់ ក្នុងការធ្វើទំនើបកម្មកងទ័ព និងឈានដល់ផែនការរបស់គណបក្សកាន់អំណាច សម្រាប់បដិវត្តន៍ទី២ ក្នុងកងកម្លាំងប្រដាប់អាវុធ។

ដំណើរទស្សនកិច្ចរបស់លោក Kim កើតឡើង ស្របពេលមានការជំរុញកាន់តែខ្លាំងជាងមុនលើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ថែមពីលើកាំភ្លើងធំនុយក្លេអ៊ែរ និងកាំភ្លើងធំមីស៊ីល៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner