មានអ្នកចង់បំផ្ទុះគ្រាប់បែកនៅឯការប្រគុំតន្ត្រីនាង Lady Gaga

បរទេស ៖ ប៉ូលិសប្រេស៊ីល បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនឹងការផែនការ បំផ្ទុះគ្រាប់បែក នៅឯប្រគុំតន្ត្រីដ៏ធំ របស់តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ នាង Lady Gaga នៅទីក្រុង Rio de Janeiro។

ក្រុមមន្ត្រីបាននិយាយថា ការប្រគុំតន្ត្រី កាលពីយប់ថ្ងៃសៅរ៍ របស់តារារូបនេះ រៀបចំនៅលើឆ្នេរខ្សាច់ ដែលជាការប្រគុំតន្ត្រីលើកដំបូងរបស់នាង នៅក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីឆ្នាំ២០១២ ដោយបានទាក់ទាញមនុស្ស រហូតដល់ ២លាននាក់។

ប៉ូលីសទីក្រុង Rio de Janeiro សរសេរ នៅលើបណ្តាញសង្គម X បាននិយាយថា គេបានចាប់ខ្លួនក្រុមទទួលខុសត្រូវ ចំពោះផែនការនេះ នៅក្នុងប្រតិបត្តិការ ដែលមានឈ្មោះថា “Fake Monster”។ ប្រភពបន្តថា អ្នកពាក់ព័ន្ធជ្រើសរើសមនុស្ស តាមអ៊ិនធឺណេត ដើម្បីធ្វើការវាយប្រហារ ដោយប្រើគ្រឿងផ្ទុះ។ ប៉ូលីសបានបន្ថែមថា ក្រុមដែលនៅពីក្រោយផែនការនេះ រីករាលដាលដោយពាក្យសំដីស្អប់ ដែលបានធ្វើឱ្យយុវជនជ្រុលនិយម បង្កគ្រោះថ្នាក់ដល់ខ្លួនឯង នៅលើវេទិកា ឌីជីថល។

ការប្រគុំតន្ត្រី របស់នាង Lady Gaga វ័យ៣៩ឆ្នាំ មានទ្រព្យសរុប ប្រមាណ៣០០លានដុល្លារអាមេរិក រូបនេះ គឺជាកម្មវិធីដ៏ធំទីពីរ នៅលើឆ្នេរ Copacabana ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការប្រគុំតន្ត្រីដ៏ធំ កាលពីឆ្នាំមុន ពីសំណាក់ តារាល្បីម្នាក់ ទៀត គឺនាង Madonna៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner