លោក Zelensky ថ្កោលទោសរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន ទោះលោក Putin ប្រកាសបទឈប់បាញ់

កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានចេញមុខថ្កោលទោសរុស្ស៊ី ឆ្លើយតបការបន្តវាយប្រហារប្រទេសរបស់ខ្លួនមិនសំចៃដៃ បើទោះបីជាលោកប្រធានាធិបតី Putin បានប្រកាសបទឈប់បាញ់ជាឯកតោភាគីក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យថា រុស្ស៊ីបានប្រើយន្តហោះដ្រូនវាយប្រហារជាង ១.១៨០លើក និងយន្តហោះទម្លាក់គ្រាប់បែកចំនួន ១.៣៦០លើក ដើម្បីវាយប្រហារអ៊ុយក្រែនក្នុងសប្តាហ៍មុន។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយបានបង្កឱ្យមានការឆាបឆេះនៅផ្សារទំនើប និងអគារខ្ពស់ៗក្នុងរដ្ឋធានីកៀវ។

ហើយមនុស្ស ១១នាក់ ក្នុងនោះមានកុមារ ពីរនាក់បានរងរបួស។ រីឯការវាយប្រហាររបស់រុស្ស៊ីលើតំបន់ភាគខាងកើត នៃទីក្រុង Kharkiv និង Donetsk បាន បណ្តាលឲ្យជនស៊ីវិល ៤នាក់ស្លាប់បាត់បង់ជីវិត។

ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ពីតម្រូវការ “បទឈប់បាញ់ពិតប្រាកដ” និងដោយគ្មានលក្ខខណ្ឌ ហើយបន្តយ៉ាងហោចណាស់ ៣០ថ្ងៃ។

តែរហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់យល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នោះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner