ប្រព័ន្ធមីស៊ីល Patriot អាមេរិក នឹងផ្ទេរពីអ៊ីស្រាអែលទៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស ប៉ាទ្រីយ៉ូត (Patriot) ផលិតដោយអាមេរិកមួយគ្រឿង នឹងត្រូវផ្ទេរពីអ៊ីស្រាអែលទៅកាន់អ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times កាលពីថ្ងៃអាទិត្យ។

យោងតាមរបាយការណ៍ដកស្រង់ប្រភពពីមន្រ្តីអាមេរិក បានឱ្យដឹងថា បច្ចុប្បន្ន កិច្ចពិភាក្សាកំពុងដំណើរការ ដើម្បីផ្ទេរប្រព័ន្ធប្រឆាំងមីស៊ីល Patriot មួយគ្រឿងផ្សេងទៀតពីប្រទេសអាល្លឺម៉ង់ ឬក្រិកទៅកាន់អ៊ុយក្រែន។

បូករួមទាំងប្រព័ន្ធប្រឆាំងមីស៊ីលទាំងពីរនេះ នឹងនាំចំនួនសរុបប៉ាទ្រីយ៉ូតនៅក្នុងឃ្លាំងអាវុធរបស់អ៊ុយក្រែនកើនឡើងដល់ ១០គ្រឿង។ ទោះជាយ៉ាងណា មន្ត្រីបានបដិសេធនិយាយថាតើលោកប្រធានាធិបតី Donald Trump យល់ព្រមលើការផ្ទេរនេះឬអត់នោះទេ។

ប៉ុន្តែកាលពីខែមិនា លោកប្រធានាធិបតី Trump ធ្លាប់បានប្តេជ្ញាចិត្តការពារដែនអាកាសអ៊ុយក្រែន ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន ក្នុងនោះលោកប្រធានាធិបតី Zelensky បានស្នើសុំជំនួយប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតជាពិសេស។

ក្រុមមន្ត្រីនិយាយថា ប្រព័ន្ធប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត គឺជាមធ្យោបាយតែមួយគត់ដែលអ៊ុយក្រែនអាចទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីបាន។ បន្ថែមលើនេះ អ៊ុយក្រែនក៏អាចពឹងផ្អែកលើយន្តហោះចម្បាំង ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ីផងដែរ ដែលផ្តល់ដោយសម្ព័ន្ធមិត្តអឺរ៉ុប រួមមានយន្តហោះចម្បាំង F-16 និង Mirage 2000-5៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner