អាជ្ញាធរក្រុងកំពង់ឆ្នាំងជួសជុលផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ

កំពង់ឆ្នាំង ៖ផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ នៃភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានបើកការរ​ដ្ឋានជួស​ជុលឡើងវិញក្រោមដោយប្រើប្រាស់គម្រោងថវិកាឃុំសង្កាត់ឆ្នាំ២០២៥។

លោក ហួន វ៉ន ចៅសង្កាត់ស្តីទីសង្កាត់ផ្សារឆ្នាំង និងមន្ត្រីបច្ចេកទេសខេត្តបានបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះ នារដូវវស្សាមានការលិចដែលបង្កឱ្យមានការខូចខាតជារឿយៗ។ប៉ុន្តែផ្លូវនេះ​មានសារៈសំខាន់នៅរដូវប្រាំង​សម្រាប់​ប្រជា​ពលរដ្ឋដឹកជញ្ជូនកសិផលផ្សេងៗ ឆ្លងកាត់ទៅខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងមួយផ្នែកមក​ពី​​ស្រុក​រលាប្អៀរ ។ដោយឡែកនៅរដូវវស្សា អ្នកភូមិនៅអមសងខាងផ្លូវនេះ ត្រូវធ្វើដំណើរដោយប្រើ​មធ្យោបាយតាមទូក កាណូត។ លោកបន្តថា ដោយមើលឃើញពីភាពចាំបាច់ និងផលលំបាក របស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរឃុំសម្រេចយកគម្រោងថវិកា​ឃុំសង្កាត់ មកស្ថាបនាជួសជុលផ្លូវនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាបលរដ្ឋ ដោយ​មិនពិបាកឆ្លងទូកដរ ដូចពីមុនទៀតឡើយ។

សូមជម្រាបថា ផ្លូវដែលបើកការដ្ឋានស្ថាបនាជួសជុលនាមានប្រវែងជិតមួយម៉ែត្រ ,កម្ពស់ជាមធ្យម២ម៉ែត្រកន្លះ ខ្នងលើ៦ ម៉ែត្រ បាតក្រោម១១ម៉ែត្រកន្លះ និង ចំណាយថវិកាឃុំសង្កាត់ឆ្នាំ២០២៥ ចំនួនជាង៤០៩ លានរៀល៕


ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner