បទឈប់បាញ់៣ថ្ងៃរបស់រុស្ស៊ី ចូលជាធរមាន

បរទេស៖ បទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន សម្រាប់បទឈប់បាញ់ ជាមួយប្រទេស អ៊ុយក្រែន រយៈពេលបីថ្ងៃ បានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍នេះ។

បទឈប់បាញ់នេះ ជាវិធានការមួយ ដែលវិមានក្រឹមឡាំង បាននិយាយថា នឹង “សាកល្បង” ការត្រៀមខ្លួន សម្រាប់សន្តិភាព។ លោក ពូទីន បានបញ្ជា ជាឯកតោភាគី នូវបទឈប់បាញ់នេះ ស្របពេលជាមួយនឹងក្បួនដង្ហែរ ទិវាជ័យជំនះ របស់ទីក្រុងមូស្គូ នៅថ្ងៃសុក្រនេះ។

យ៉ាងណាមិញ អ៊ុយក្រែន មិនដែលយល់ព្រមចំពោះសំណើនេះទេ ហើយច្រានចោលវាថា ជារឿងល្ខោន ដោយបានអំពាវនាវ ឲ្យបទឈប់បាញ់ មានរយៈពេល ៣០ថ្ងៃ។

ប៉ុន្មានម៉ោង មុនពេលចូលជាធរមាន ទីក្រុងមូស្គូ និងគៀវ បានធ្វើការវាយប្រហារគ្នា តាមអាកាស ដោយជំរុញឱ្យមាន ទាំងការបិទអាកាសយានដ្ឋាន ក្នុងប្រទេសរុស្ស៊ី ទៀតផង ខណៈអ៊ុយក្រែន ស្លាប់មនុស្ស ២នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner