ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់ នៅអគារ Connexion កោះពេជ្រ។

មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ត្រូវបានបង្កើតឡើង ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនជំនាន់ថ្មីនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងធ្វើការរួមគ្នា ផ្លាស់ប្តូរគំនិតគ្នា ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner