សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កុម្ភៈ ២០២៥

១. កម្ពុជា និងថៃ គ្រោងបើកច្រកព្រំដែនថ្មីមួយឈ្មោះថា ច្រកមួយឆាំរ៉ាក់ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ការដឹកជញ្ជូន និងទេសចរណ៍ – AMS Economy

២. គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០% និងគ្រោងបញ្ចប់នៅចុងខែមិនាខាងមុខនេះ – FN

៣. ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ គ្រោងពង្រីកទីផ្សារទៅកាន់សហភាពអឺរ៉ុប និងអារ៉ាប់ បន្ថែមពីលើទីផ្សារប្រទេសចិន – កម្ពុជាថ្មី

៤. អាមេរិកទទូចឱ្យប្រទេសនានា កុំបោះឆ្នោតគាំទ្រសេចក្តីសម្រេច UN ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលស្នើឡើងដោយអឺរ៉ុប និងទីក្រុងកៀវ – Reuters

៥. អ៉ីស្រាអែល បញ្ជូនរថក្រោះចូលតំបន់ West Bank ខណៈដែលកងទ័ពត្រៀមខ្លួនឈរជើងនៅទីនោះ – CNN

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner