ជប៉ុនថ្កោលទោសកូរ៉េខាងជើងរឿងបាញ់សាកល្បងមីស៊ីលផ្លោង
វ៉ាស៊ីនតោន ៖ ប្រមុខការពារជាតិជប៉ុនប្រកាសថ្កោលទោសកូរ៉េខាងជើង ហើយចាត់ទុកការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះថា ជាការបង្កបញ្ហាធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខសាធារណៈ និងការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nakatani Gen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា ជប៉ុនបានដាក់ការតវ៉ាជាមួយកូរ៉េខាងជើង ហើយនឹងបន្តតាមដានស្ថានការណ៍បន្ថែមទៀត។
បើតាមលោក Nakatani រដ្ឋាភិបាលជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក និងកូរ៉េខាងត្បូង ដើម្បីធានាសុវត្ថិភាពទាំងជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
កូរ៉េខាងជើងបានបាញ់សាកល្បងមី ស៊ី ល ផ្លោង រយៈ ចម្ងាយ ខ្លី ជាច្រើន គ្រាប់ កាលពី ថ្ងៃ ព្រហស្បតិ៍ នេះ បើ យោង តាម អាជ្ញាធរ ការពារ ជាតិ ជប៉ុន និង កូរ៉េខាងត្បូង ។
មមីស៊ីលទាំងនោះហោះ បាន ចម្ងាយ ៨០០ គីឡូម៉ែត្រ មុននឹងធ្លាក់ចូល សមុទ្រ ហហើយគ្មានមីស៊ីលណាធ្លាក់ចូល ក្នុង តំបន់ សេដ្ឋកិច្ច ផ្តាច់មុខ របស់ ជប៉ុន ឡើយ ហើយក៏គហើយក៏គ្មាននាវាណាត្រូវខូចខាតដែរ នេះបើតាមសម្តីរបស់ឆ្មាំសមុទ្រជប៉ុន។
រីឯយោធាកូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថា មីស៊ីលទាំងនោះ ត្រូវបានបាញ់សាកល្បងក្នុងរយៈពេលជាងមួយម៉ោង ដែលចាប់ផ្តើមនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃព្រហស្បតិ៍ ចេញពីតំបន់មួយនៅជិតទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Wonsan។
នេះជាការបាញ់សាកល្បងមីស៊ីលផ្លោងជាលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃទី១០ ខែមីនា៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា




